ឆ្លងថ្មីមានចំនួន១៥នាក់សះស្បើយថ្មី១២នាក់និងស្លាប់ថ្មី៤នាក់
ថ្ងៃចេញផ្សាយៈ December 10, 2021
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន១៥នាក់ខណៈឣ្នកជាសះស្បើយចំនួន១២នាក់ និងករណីស្លាប់៤នាក់(៣នាក់មិនបានចាក់វ៉ាក់សាំង)។នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ខែធ្នូឆ្នាំ២០២១រកឃើញអ្នកឆ្លងថ្មី១៥នាក់ទៀតជាសះស្បើយ១២នាក់និងស្លាប់ថ្មី៤នាក់។
-ករណីឆ្លងសហគមន៍១៤នាក់
-អ្នកដំណើរពីបរទេស១នាក់
គិតត្រឹមព្រឹក ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២១
-អ្នកឆ្លងសរុប=១២០,៣២៧នាក់
-អ្នកជាសះស្បើយ= ១១៦,៦៨០នាក់
– អ្នកស្លាប់=២,៩៧៨នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥