ថ្ងៃនេះករណីកូវីដ១៩ឆ្លងថ្មីថយចុះបន្តិចតែស្លាប់ថ្មីបន្តមានចំនួនច្រើន
ថ្ងៃចេញផ្សាយៈ October 17, 2021
កម្ពុជាបន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន២៥៨នាក់(PCR)ខណៈឣ្នកជាសះស្បើយចំនួន ៤០៥នាក់និងករណីស្លាប់២៤នាក់។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យទី១៧ខែតុលាឆ្នាំ២០២១។នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១រកឃើញអ្នកឆ្លងថ្មី២៥៨នាក់ទៀតជាសះស្បើយ៤០៥នាក់និងស្លាប់ថ្មី២៤នាក់។
-ករណីឆ្លងសហគមន៍២៣៤នាក់
-អ្នកដំណើរពីបរទេស២៤នាក់
គិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១
-អ្នកឆ្លងសរុប= ១១៦,៦៦៥នាក់
-អ្នកជាសះស្បើយ=១១០,៨៧០នាក់
– អ្នកស្លាប់=២,៦៥៨នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥