សម្តេចហ៊ុនសែនមិនខ្វល់ពីដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក
មេដឹកនាំកម្ពុជាសម្តេចហ៊ុនសែនបានប្រតិកម្មទៅនឹងការអនុម័តច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីជាន់ខ្ពស់កម្ពុជាថាសម្តេចមិនខ្វល់សោះឡើយ។សម្តេចបានលើកចំឈ្មោះមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងជួររដ្ឋាភិបាលរបស់សម្តេចដែលមានសញ្ជាតិអាមេរិកហើយដែលសង្ស័យថាមានឈ្មោះនៅក្នុងបញ្ជីដាក់ទណ្ឌកម្មនេះដែរ។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានលើកចំឈ្មោះលោក ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជួនថាជាអ្នកមានសញ្ជាតិអាមេរិក។
បើតាមសម្តេចប្រសិនបើអាមេរិកដកហូតព្រទ្យសម្បត្តិរបស់លោកស៊ុន ចាន់ថុលដែលមាននៅអាមេរិក គឺស្មើនឹងការដកហូតព្រទ្យរបស់ពលរដ្ឋអាមេរិកខ្លួនឯងដែរ។ តែសម្តេហ៊ុន សែន អះអាងថាទាំងរូបសម្តេចទាំងលោកចមប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មនិងសម្តេចទៀ បាញ់រដ្ឋមន្ត្រីការពារជាតិមិនមានប្រាក់លាក់ទុកនៅអាមេរិកនោះឡើយ។
ទោះជាយ៉ាងសម្តេចហ៊ុនសែនបានចំអកថាប្រសិនរកឃើញថាសម្តេចមានទ្រព្យសម្បត្តិរក្សាទុកនៅអាមេរិកមែនគឺសម្តេចជំរុញឲ្យមានការដកហូតឬបង្កកទុកដោយគ្មានការតវ៉ាឡើយ។ខ្លឹមសារច្បាប់ដាក់ទណ្ឌកម្មលើបុគ្គលដែលគេចាត់ទុកថាជាអ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងរំលាយប្រជាធិបតេយ្យនៅកម្ពុជាដែលមានឈ្មោះថាH.R.4686 ដែលសមាជិកសភាអាមេរិកចំនួន៤០៣ លើ៤៣៥រូបបានអនុម័តនោះគឺទណ្ឌកម្មមានដូចជា បង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងនោះ ដែលមាននៅសហរដ្ឋអាមេរិកបិទជីពចរនៃប្រតិបត្តិការហិរញ្ញវត្ថុជាមួយអាមេរិករបស់បុគ្គលនិងក្រុមហ៊ុនរបស់បុគ្គលទាំងនោះនិងបិទទិដ្ឋាការមិនឲ្យចូលទឹកដីអាមេរិកជាដើម។សូមជម្រាបជូនថាការថ្លែងរបស់សម្តេចហ៊ុនសែននៅពេលចុះពិនិត្យការសាងសង់ព្រលានយន្តអន្តរជាតិថ្មីនៅក្រុងតាខ្មៅនៅថ្ងៃទី៩ខែធ្នូនេះ៕សហការី