សម្តេចហ៊ុន​សែ​ន៖ផ្តាំទៅក្រុមដែលចង់បំផ្លាញរបបរាជានិ​យ​មត្រូវរំលងសពរប​ស់គណបក្ស​កម្ពុជាជាមុ​នសិន

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែនព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០២១ក្នុងការអញ្ជើញពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តកណ្តាលបានបញ្ជាក់ថាការសម្រេចរបស់ខ្ញុំឲ្យមានប្រទេសអាស៊ានពី៩ទៅ១០តើមានកំហុសឬទេ?សូមឲ្យអ្នកវិភាគអន្តរជាតិវិភាគចុះតើអាស៊ានមានចំនួន៩ខុសធម្មនុញ្ញអាស៊ានឬអាស៊ានត្រូវមានចំនួន១០។ជាមួយក្រុមប្រឆាំងដែលតែងតែបង្កើតបញ្ហាចំពោះជាតិប្រជាពលរដ្ឋ ប្រឆាំងរបបរាជានិយមព្រះមហាក្សត្រសម្តេចហ៊ុន សែនបានបញ្ជាក់ច្បាស់ថាអ្នកឯងប្រឆាំងរបបរាជានិយម ព្រះមហាក្សត្រខ្ញុំកាន់តែលើកតម្កើងព្រះមហាក្សត្ររាជានិយម ។អ្នកឯងចង់បង្កើតសាធារណរដ្ឋ ទាល់តែរំលងខ្មោចគណបក្សប្រជាជនកម្ពុជាជាមុនសិន។
សម្តេចហ៊ុន សែនប្រកាសថាគណបក្សប្រជាជនកម្ពុជានឹងរៀបចំមហាសន្និបាតនៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះហើយបញ្ជីគណៈរដ្ឋមន្ត្រីថ្មី(បម្រុង)ក៏បានកើតឡើងផងដែរ។ក្នុងនោះផងដែរសម្តេចហ៊ុន សែន ក៏បានប្រកាសថាសម្តេចនិងលោក ចូ បៃដិនប្រធានាធិបតីអាមេរិកនឹងធ្វើជាសហប្រធាន បើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពេលខាងមុខឆាប់ៗនេះ នៅលើទឹកដីអាមេរិកតែម្តង។គួរឲ្យដឹងថាអាកាសយានដ្ឋានអន្តរជាតិថ្មីនេះជាគម្រោងដ៏ធំនៅ​ក្នុងប្រទេស​កម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លានដុល្លារអាមេរិកដែលជា​គម្រោងវិនិយោគរវាងក្រុមហ៊ុនសារជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា(OCIC)៕សហការី