ឯក​ឧត្តមរដ្ឋមន្រ្តីវេង​សាខុន​បាន​អនុញ្ញាតឲ្យនាយកក្រុមហ៊ុនបាយអូថេរ៉ាឃែភីថលឯ.កនិងសហការី​ចូលជួបដើ​ម្បីសម្តែង​កា​រគួរសមនិ​ងពិភាក្សាការងា​រ

នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទវេលាម៉ោង១៥:០០ ថ្ងៃពុធ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុនបានអនុញ្ញាតឲ្យលោក Paul Kambur នាយកក្រុមហ៊ុនបាយអូថេរ៉ា ឃែភីថលឯ.ក (មកពីសហរដ្ឋអាមេរិក)និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ជាបឋមលោកនាយកក្រុមហ៊ុនបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីគោលបំណងនៃជំនួបនាពេលនេះគឺដើម្បីស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិកនិងទីផ្សារអន្តរជាតិ។ទាក់ទងនឹងការវិនិយោគនេះលោកនាយកក្រុមហ៊ុនបានស្នើសុំការណែនាំពីឯកឧត្តមរដ្ឋមន្រ្តីអំពីដំណើរការនៃការវិនិយោគលើឧស្សាហកម្មព្រៃឈើ ការដាំឈើឡើងវិញ ការកែច្នៃ និងនាំចេញ។បន្ទាប់ពីបានជ្រាបពីគោលបំណងរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគោល បំណងអំពីការវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ រួចបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រាប់បម្រើឲ្យផលិតកម្មផ្សេងៗ ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងទីផ្សារអន្តរាជាតិ រួមទាំងទីផ្សារអាមេរិកផងដែរ។ ទាក់ទងនឹងគោលបំណងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជូនយោបល់ក្រុមហ៊ុនថា៖
១-ក្រុមហ៊ុនអាចស្វែងរក​ដៃគូវិនិយោគជាមួយក្រុមហ៊ុនដែ​លទទួលបានដីសម្បទាន​សេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាពិសេសក្រុមហ៊ុនក្នុងស្រុក ដើម្បីប្រើប្រាស់ដីឲ្យអស់សក្តានុពល បង្កើនផលិត ភាពផលិតកម្មឧស្សាហកម្មឈើដាំ បង្កើតការងារសម្រាប់ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងទទួលបានប្រយោជន៍ទាំងរដ្ឋ និងឯកជន។
២- ធ្វើការសហការវិនិយោគលើការដាំឈើឡើង នៅតាមស្ថានីយ៍ផ្សព្វផ្សាយនិងដាំឈើឡើងវិញ ជាមួយរដ្ឋបាលព្រៃឈើ។ចំពោះជំរើសទាំងពីរខាងលើឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតបន្ថែមជាមួយរដ្ឋបាលព្រៃឈើ លើការងារបច្ចេកទេស និងនីតិវិធី ហើយបទដ្ឋានគិតិយុត្ត ដែលមានការពាក់ព័ន្ធ។ ដោយឡែក ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ នឹងរង់ចាំសហការ និងគាំទ្រលើគម្រោងនេះ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសម្រេចទទួលបាន ជោគជ័យ៕សហការី