
បរិយាយ៖អំណាចអ្នកក្រសែតស្ថិតលើបបូរមាត់មន្រ្តីខូចប្រៀបបាននឹងនំចំណីដែលគេខ្ចប់នៅនឹងស្លឹកចេក
ប្រើពាក្យសុទ្ធតែវិជ្ជាជីវៈអ្នកកាសែតតើអ្នកស្អាតស្អំហើយឬនៅ?ខណៈខ្លួនជិះរថយន្តសុទ្ធតែទំនើបទទួលទានផឹកស្រាសុទ្ធតែថៃ្លៗតើប្រាក់ខែប៉ុន្មាន?ចំណែកខ្ញុំវិញ(ពុតសាម៉ាត់)ធើ្វជាអ្នកក្រសែតតាំងពីឆ្នាំ១៩៩៥រហូតដល់បច្ចុប្បន្ននេះ(២០២១)សល់តែម៉ូតូកញ្ចាស់គ្រាន់ជិះយកព័ត៌មានជួនកាលអត់លុយដាក់កាតផលិតព័ត៌មានថែមទៀតផងតើខុសវិជ្ជាជីវៈដែរឬអត់?។យើងទាំងអស់គ្នាដឹងហើយថាវិស័យសារពត៌មានសិទ្ធិជាសកលគឺជាអំណាចទី៤បន្ទាប់ពីអំណាចទី១គឺនិតិបញ្ញត្តិអំណាចទី២និតិប្រតិបត្តិអំណាចទី៣គឺអំណាចតុលាការនិងទី៤អំណាចសារពត៌មាន។ប៉ុន្តែសម្រាប់ស្រុកខ្មែរវិញមិនមានច្បាប់ក្រមណាមួយចែងពីអំណាចសារពត៌មាននៅឡើយទេ។ផ្ទុយទៅវិញអំណាចសារពត៌មានសម្រាប់ស្រុកខ្មែរប្រៀបបាននិងនំចំណីដែលគេខ្ចប់នៅនឹងស្លឹកចេកនិយាយរួមសិទ្ធិជាសកលដែលអ្នកច្បាប់អះអាងថាអំណាចទី៤ គឺមិនគប្បីស្ថិតនៅលើតែបបូរមាត់មន្រ្តីខូចមួយចំនួនតូចដែលពាក់ព័ន្ធនិងបទល្មើសការពារពួកសង្គមងងឹតតែប៉ុណ្ណោះទេ។ជាការពិតណាស់អ្នកកាសែតកំពុងរងការគំរាមកំហែងចាប់ដាក់គុកគ្រប់ពេលវេលាដែលជាហេតុធ្វើអោយវិស័យសារពត៌មានធ្លាក់ចុះនៅក្នុងអន្លង់ដ៏ជ្រៅមិនអាចងើបបានដោយសារតែសមត្ថកិច្ចខិលខូចមួយចំនួនត្រូវរ៉ូវជាមួយអ្នកប្រព្រឹត្តល្មើសរៀបរឿងចាប់អ្នកកាសែតដាក់គុកងាយៗប្រៀបបាននឹងនំដែលខ្ចប់នៅនឹងស្លឹកចេកចង់បកពិសារស្មើម៉ានបានស្មើហ្នឹង!។យើងទាំងអស់គ្នាជាជនរួមជាតិខ្មែរតែងតែធ្លាប់ឮប្រសាសន៍សម្តេចតេជោហ៊ុនសែននៅលើកញ្ចក់ទូរទស្សន៍តាមវិទ្យុនិងទំព័រកាសែតថាអ្នកកាសែតប្រៀបបាននិងអ្នកឆ្លុះកង្កែបធ្វើការទៅតាមឆន្ទៈមិនមានប្រាក់បៀវត្សរ៍មានតែប្រាក់ឃើញតែប៉ុណ្ណោះមានន័យថាកាម៉េរ៉ាគឺជាភ្លើងពន្លឺសម្រាប់អ្នកកាសែតដើរឆ្លុះកង្កែបឃើញមួយវាយមួយឃើញពីរវាយពីរនោះហើយគឺជាប្រាក់ឃើញ។សរុបសេចក្តីរួមខាងលើទាំងអស់មានតែសម្តេចតេជោហ៊ុនសែនទេដែលបានដឹងពីសុខទុក្ខរបស់អ្នកកាសែតបើគេចាំមិនខុសទេសម្តេចតេជោក៏ធ្លាប់ជាអ្នកសរសេរអត្ថបទសារពត៌មាននៅក្នុងកាសែតប្រជាជននាសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជាផងដែរ។ប៉ុន្តែដំណាក់កាលចុងក្រោយនេះដោយសារតែសមត្ថកិច្ចអសកម្មយកតួនាទីទៅរកស៊ីពាក់ព័ន្ធបទល្មើសជាហេតុធ្វើអោយអ្នកកាសែតគឺជាឆ្អឹងទទឹង-ក របស់ពួកគេទៅវិញ។នៅដំណាក់កាលចុងក្រោយនេះអ្នកកាសែតបានស្ថិតនៅក្នុងការគំរាមកំហែងជាបន្តបន្ទាប់ក្រោមហេតុផលព័ត៌មានមិនពិតខណៈអ្នកកាសែតមិនមែនជាភ័ស្តុតាងនោះទេតែវាជាតម្រុយឈានទៅរកភ័ស្តុតាង!៕ចលនាសង្គម
ពុតសាម៉ាត់កាសែតចលនាសង្គម