ឆ្លងថ្មីមា​នចំនួន១​៤នាក់​សះស្បើយថ្មី១​៣នាក់និងស្លាប់​ថ្មី៤នាក់

កម្ពុជារកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​១៤នាក់ខណៈ​ឣ្នកជាសះស្បើយចំនួន​១៣នាក់ និងករណីស្លាប់៤នាក់(២នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹក​ថ្ងៃ​ពុធ​ទី​៨ខែធ្នូ​​​​​​​ ឆ្នាំ២០២១។នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៧ ខែធ្នូ​ ឆ្នាំ​២០២១​រកឃើញ​អ្នកឆ្លងថ្មី១៤នាក់ទៀតជាសះស្បើយ១៣នាក់និងស្លាប់​ថ្មី៤នាក់។
-ករណីឆ្លង​សហគមន៍ ១២នាក់
-អ្នកដំណើរពីបរទេស២នាក់
គិតត្រឹមព្រឹកថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២១
-អ្នកឆ្លងសរុប=១២០,៣០០នាក់
-អ្នកជាសះស្បើយ=១១៦,៦៥៥នាក់
-អ្នកស្លាប់=២,៩៧១នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥