
អ្វីទៅវិជ្ជាជីវៈកាសែតគឺឯករាជ្យ(និយាយកណ្តាល)ឈរលើមាគ៌ាអាព្យាក្រិត្យមិននិន្នាការ
អ្វីទៅដែលហៅថាមុខរបរអ្នកកាសែតវិជ្ជាជីវៈគឺសរេសរលក់តែព័ត៌មានឯករាជ្យ(និយាយកណ្តាល)ដើរលើមាគ៌ាអាព្យាក្រិត្យនិងមិននិន្នាការខាងណាឡើយ។មុខរបរជាអ្នកកាសែតអាជីពគឺជាមុខរបរដ៏គ្រោះថ្នាក់មួយបើប្រៀបធៀបទៅនឹងមុខរបរគ្រោះថ្នាក់ជាច្រើន ដូចជា គ្រូពេទ្យ គ្រូបង្រៀនឬប៉ូលីស ទាហាន ជាដើម។ គ្រោះថ្នាក់ដោយសារថាមុខរបរជាអ្នកសារព័ត៌មានឬជាទូទៅគេហៅថា អ្នកកាសែតនេះ ប្រើតែប៊ិច សៀវភៅ កាំមេរ៉ា ខ្សែអាត់ថតសម្លេង កុំទ្យូទ័រ ទូរស័ព្ទប៉ុណ្ណោះ ដើម្បីបំពេញបេសកម្មរបស់ខ្លួន បើទោះបីជាប្រឈមមុខនឹងបញ្ហាប៉ុណ្ណាក៏ដោយ ពោលគឺ ខុសពីទាហាន ប៉ូលិស ដែលមានកាំភ្លើង អាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ ដើម្បីការពារខ្លួន។ អ្វីដែលកាន់តែគ្រោះថ្នាក់ទៅទៀតនោះគឺនៅពេលដែលអ្នកកាសែតចុះយកព័ត៌មាននៅកន្លែងណាដែលមានភាពតានតឹងខ្លាំងនិងការសរសេរអត្ថបទដែលរស៊ើបៗគេតែងតែធើ្វបាបប្រើនូវមេក្បាច់គុណ៤មានដូចជាការញ្ចេះចម្លើយលួងលោមចម្លើយបង្ខំចម្លើយនិងដឹកមុខចម្លើយជាដើម៕ពុតសាម៉ាត់
រូបសហការី