សេតវិមានបានបង្ហាញពីអ្វីដែ​ល​លោក​Biden​ចង់ពិភាក្សាជា​មួយ​លោកPutin

សេតវិមានបាននិយាយអំពីប្រធានបទដែលប្រធានាធិបតីអាមេរិកJoeBidenមានបំណងពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតនៅថ្ងៃនេះ។RT បានរាយការណ៍ថាប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានគេរំពឹងថានឹងមានកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតនៅយប់នេះថ្ងៃទី៧ខែធ្នូ។ សេតវិមាន​បាន​ប្រកាស​អំពី​ប្រធាន​បទ​ដែល​លោក Biden គ្រោង​ពិភាក្សា​ជាមួយ​នឹង​ចៅហ្វាយ​វិមាន​ក្រឹមឡាំង។យោងតាមសេចក្តីប្រកាសនោះលោកBidenនឹងលើកឡើងពីការព្រួយបារម្ភអំពី”សកម្មភាពយោធារុស្ស៊ីនៅតំបន់ព្រំដែនជាមួយអ៊ុយក្រែន”។ជាពិសេសលោកBidenត្រូវបានគេរំពឹងថានឹងបង្ហាញពីការព្រួយបារម្ភអំពីការកសាងយោធារបស់រុស្ស៊ីនៅតាមព្រំដែន និង “សង្កត់ធ្ងន់លើការគាំទ្ររបស់វ៉ាស៊ីនតោន” សម្រាប់អ៊ុយក្រែន។ជំនួបរបស់មេដឹកនាំទាំង២បានធ្វើឡើងក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនិយាយថារុស្ស៊ីហាក់ដូចជាបានចល័តទ័ពនិងសម្ភារៈយោធាដើម្បីត្រៀមទប់ទល់នឹងជម្លោះជាមួយអ៊ុយក្រែន។ ទីក្រុងម៉ូស្គូបានបដិសេធការចោទប្រកាន់នេះ។កាល​ពី​សប្តាហ៍​មុន លោក Biden បាន​និយាយ​ថា លោក​នឹង «មិន​ទទួល​យក​បន្ទាត់​ក្រហម​របស់​ភាគី​ណា​មួយ​ឡើយ»លើ​អ៊ុយក្រែន។ទន្ទឹមនឹងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាមេដឹកនាំទាំង២នឹងពិភាក្សាអំពី “វិបត្តិ” នៅក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកជារួមរួមទាំងសកម្មភាពនៃបេសកកម្មការទូតនៅក្នុងប្រទេសទាំងពីរផងដែរ។កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានជួបជាមួយសមភាគីអាមេរិក លោក Antony Blinken នៅទីក្រុង Stockholm ប្រទេសស៊ុយអែត។ យោងតាម ​​Bloomberg អ្នកការទូតទាំង២មាន “ការដោះដូរដ៏តានតឹង” អំពីអ៊ុយក្រែន៕យោងតាមRT