Biden​ជំនួបកំពូ​លតាមអ៊ីនធឺណិត​Putinយប់នេះ

ប្រធានាធិបតីរុស្ស៊ីលោកPutinនិងសមភាគីអាមេរិកលោកBidenនឹងបើកកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតនៅយប់នេះចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើអ៊ុយក្រែន។អ្នកនាំពាក្យវិមានក្រឹមឡាំងលោក DmitryPeskovបានបញ្ជាក់ថាប្រធានាធិបតីរុស្ស៊ីលោកVladimirPutinនឹងនិយាយតាមរយៈខ្សែវីដេអូជាមួយប្រធានាធិបតីអាមេរិកលោកJoe Bidenចាប់ពីម៉ោង៦ល្ងាចថ្ងៃនេះ (ម៉ោង២២យប់)នៅទីក្រុងភ្នំពេញ។ លោកបានមានប្រសាសន៍ថា”នេះនឹងក្លាយជាការសន្ទនាដ៏ទូលំទូលាយនិងយូរអង្វែងដែលធ្វើឡើងតាមរយៈបណ្តាញទំនាក់ទំនងសម្ងាត់” ។លោក Peskov ក៏​បាន​និយាយ​ដែរ​ថាភាគី​ទាំង​២​ទំនង​ជា​ចាក់​ផ្សាយ​វីដេអូ​តែ​​ប៉ុន្មាន​នាទីប៉ុណ្ណោះ​​នៅ​ដើ​ម​ជំនួប។អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា”កិច្ចពិភាក្សានឹងមិនត្រូវបានផ្សាយផ្ទាល់ទេ។ ខ្លឹមសារទាំងមូលនៃកិច្ចប្រជុំនឹងត្រូវធ្វើឡើងដោយសម្ងាត់”។នៅពេលសួរអំពីគណៈប្រតិភូរុស្ស៊ី-អាមេរិកដែលចូលរួមក្នុងកិច្ចចរចាផងដែរនោះលោក Peskovបាននិយាយថា វានៅតែជាការសន្ទនាទល់មុខគ្នារវាងប្រធានាធិបតីទាំង២ហើយលោកមិនអាចនិយាយបានថា តើមន្ត្រីអាមេរិកមួយណានឹងបង្ហាញខ្លួនក្បែរលោក Biden នោះទេ។ខាងលោកPutinលោក Peskov បាននិយាយថាប្រធានាធិបតីរុស្ស៊ីកំពុងទាក់ទងជាមួយរដ្ឋមន្ត្រីនិងប្រធានទីភ្នាក់ងារពាក់ព័ន្ធក្នុងដំណើរការរៀបចំសម្រាប់ការចរចាដ៏ធ្ងន់ធ្ងរមួយ។កិច្ចចរចាBiden-Putin ធ្វើឡើងក្នុងបរិបទនៃភាពតានតឹងរវាងប្រទេសទាំង២ជុំវិញអ៊ុយក្រែន។សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីពីការប្រមូលផ្តុំកងទ័ពនិងឧបករណ៍ប្រហែល១០០,០០០នៅជិតព្រំដែនភាគខាងលិចរបស់ខ្លួនដោយនិយាយថាខ្លួនកំពុងរៀបចំផែនការវាយប្រហារអ៊ុយក្រែន។រុស្ស៊ី​បដិសេធ​ផែនការ​វា​យប្រហារនិង​ចោទ​លោកខាងលិច​ពី​សកម្មភាព​បង្កហេតុ។ជាពិសេស​ជាមួយ​សមយុទ្ធ​យោធា​នៅ​​សមុទ្រ​ខ្មៅ។លោ​កBidenនិងលោកPutinបានជួបទល់មុខគ្នាជាលើកដំបូងនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីខែមិថុនា។ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនៅតែមានកម្រិតខ្ពស់ទាក់ទងនឹងបញ្ហាដូចជាអ៊ុយក្រែន ការវាយប្រហារតាមអ៊ីនធឺណិត និងការនិរទេសបុគ្គលិកស្ថានទូត៕យោងតាមTASS

ប្រធានាធិបតីរុស្ស៊ីលោកPutinនិងសមភាគីអាមេរិកលោកBiden។រូបភាពBBC