ចិន​​ព្រមាន​ស​ងសឹក​ប្រសិនបើ​​អា​មេរិក​ធ្វើ​ពហិ​ការ​កីឡា​អូឡាំពិ​ក​ក្រុង​ប៉េ​កាំង

សាធារណរដ្ឋប្រជាមានិតចិនបានអំពាវនាវឱ្យអ្នកនយោបាយអាមេរិកបញ្ឈប់យុទ្ធនាការធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងហើយបានព្រមានពីការសងសឹកប្រសិនបើចាំបាច់។នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៦ខែធ្នូអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថាអ្នកនយោបាយអាមេរិកគួរតែបញ្ឈប់ការអំពាវនាវឱ្យធ្វើពហិការនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំង”ដើម្បីកុំឱ្យប៉ះពាល់ដល់កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងចិនក្នុងវិស័យសំខាន់ៗ”។លោក Zhao បាននិយាយថា”ប្រសិនបើភាគីអាមេរិកមានចេតនាមិនផ្លាស់ប្តូរទេ ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់” ។ការព្រមាននេះធ្វើឡើងនៅក្នុងបរិបទរបស់CNNនៅថ្ងៃទី៥ ខែធ្នូដោយដកស្រង់ប្រភពដែលដឹងពីស្ថានការណ៍ដោយនិយាយថាក្នុងសប្តាហ៍នេះរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកJoeBidenនឹងប្រកាសជាផ្លូវការថាមន្ត្រីរដ្ឋាភិបាលអាមេរិកនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំងនៅដើមឆ្នាំក្រោយ។លោក​ប្រធានាធិបតី Bidenក៏​បាន​និយាយ​កាលពី​ខែ​មុន​ថា​លោក​កំពុង​ពិចារណា​ពី​ការ​ធ្វើ​ពហិការ​ការទូត​ដើម្បី​ប្រឆាំង​នឹង​ប្រទេ​ចិន។សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ទន្ទឹមនឹងនេះទីភ្នាក់ងារសារព័ត៌មានReutersដែលដកស្រង់ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថាមានការយល់ស្របកាន់តែខ្លាំងឡើងក្នុងចំណោមមន្ត្រីសេតវិមានដែលមិនបញ្ជូនមន្ត្រីអាមេរិកទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំង៕យោងតាមReuters

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian។រូបភាពReuters