ក្រុម​កា​​​រ​ងា​រអន្តរក្រសួង​​បា​​ន​​អ​ញ្ជើញចុះ​​ម​​ក​ពិនិត្យទី​តាំង​​នៃ​ការរំលោភកាប់ទន្រ្ទានយ​ក​ដីព្រៃរ​ដ្ឋធ្វើជា​​​កម្ម​សិ​ទ្ធិក្នុងភូ​មិ​ដំ​​បូកបុ​​ណ្យឃុំ​អន្លុងវិ​​លស្រុក​​ស​ង្កែ

កម្មវិធីទី២៖ខេត្តបាត់ដំបង :
– ចុះពិនិត្យទីតាំងជាក់ស្តែង
– ប្រជុំដើម្បីពិនិត្យវាយតម្លៃរួមនិងដាក់ចេញនូវយន្តការដោះស្រាយនៅវេលាម៉ោង១៤:៣០ រសៀលក្រុមការងារអន្តរក្រសួងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានអញ្ជើញចុះមកពិនិត្យទីតាំងនៃការរំលោភកាប់ទន្រ្ទានយក ដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងភូមិដំបូកបុណ្យ ឃុំអន្លុងវិល ស្រុកសង្កែ។បន្ទាប់ពីក្រុមការងារអន្តរ ក្រសួងបានអញ្ជើញចុះទៅពិនិត្យទីតាំងជាក់ស្តែងរួចមក នៅសាលាខេត្តបាត់ដំបង វេលាម៉ោង ១៨:០០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានដឹកនាំកិច្ចប្រជុំ ក្នុងគោលបំណងពិនិត្យ វាយតម្លៃជារួម និងដាក់ចេញនូវយន្តការដោះស្រាយចំពោះមុខ និងវិធានការការពារដីព្រៃលិចទឹករបស់រដ្ឋ។
យោងតាមរបាយការណ៍របស់ក្រុមការងារអន្តរក្រសួងបានបង្ហាញថា ៖ក្នុងភូមិសាស្ត្រខេត្តបាត់ ដំបង តំបន់៣ មានផ្ទៃដីចំនួន២០៦ ៩៥៣ហត ស្មើនឹង៣១,៩៦% នៃផ្ទៃដីតំបន់ ៣ សរុបមានចំនួន២៩ទីតាំង ស្មើនឹងផ្ទៃដីប្រមាណ ១២ ២២១ហត និងមានប្រជាពលរដ្ឋដែលចូលទន្ទ្រានកាន់កាប់ចំនួន ២ ៥១៤គ្រួសារ ស្ថិតនៅក្នុង ឃុំចំនូន ១៧ ក្នុងស្រុកទាំង៤ ក្នុងនោះមាន ៖
១- ស្រុកសង្កែ ៖
មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹក បឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៦កន្លែង ស្នើ ១១៤,៥ហត និងមានប្រជាពលរដ្ឋចំនួន ១ ៩៤៤គ្រួសារ។
២- ស្រុកថ្មគោល ៖
មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៨កន្លែង ស្នើផ្ទៃដី ៣៨៦ហត និងមានប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ។
៣- ស្រុកមោងឫស្សី ៖
មានឃុំចំនួន៩ ក្នុងនោះមានឃុំ ៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ១១កន្លែង ស្នើផ្ទៃដី ២១៤,៧ហត និងមានប្រជាពលរដ្ឋចំនួន ១៩២គ្រួសារ។
៤- ស្រុកឯកភ្នំ ៖
មានឃុំចំនួន៧ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៤កន្លែង ស្នើផ្ទៃដី ៣ ០៥៣,២ហត និងមានប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ។
កិច្ចប្រជុំ បានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងស៊ីជម្រៅទាក់ទងបញ្ហាខាងលើចុងបញ្ចប់កិច្ច ប្រជុំបានសម្រេចដូចខាងក្រោម ៖
១- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការនឹងរៀបចំបោះបង្គោលព្រំដីព្រៃលិចទឹកឲ្យបានគ្រប់ចំនួនសរុប ៦០ ដែលមិនទាន់បោះ ក្នុងចំណោមបង្គោលសរុបទូទាំងខេត្តចំនួន ១១២បង្គោល។
២- ដោយឡែកយន្តការដោះស្រាយបញ្ហាជារួម គឺយកលទ្ធផលទាំង ៧ចំណុច នៃកិច្ចប្រជុំនៅខេត្តពោធិ៍សាត់កាលពីព្រឹកមិញ៕សហការី