ឆ្លងថ្មីមានចំនួន២៥នាក់ជាសះស្បើយថ្មី១៩នាក់និងស្លាប់ថ្មី៣នាក់
ថ្ងៃចេញផ្សាយៈ December 4, 2021
រហូតដល់ថ្ងៃទី៤ធ្នូ២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន២៥នាក់(ឆ្លងសហគមន៍២១និង នាំចូល៤នាក់)និងមានជាសះស្បើយ១៩នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន១២០២៣២នាក់ និងចំនួនជាសះស្បើយសរុបកើន១១៦៥៨៨នាក់និងស្លាប់ថ្មី៣នាក់(មិនបានចាក់វ៉ាក់សាំង១នាក់)សរុបស្លាប់២៩៥៦នាក់។សូមបន្តអនុវត្តន៍៣កុំ៣ការពារនិងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។ សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥