សម្តេចហ៊ុន សែន៖​នេះវិធីរុញទូកប​ណ្តោយទឹកដើ​ម្បីតម្រូវចិ​ត្តក្រុមវិ​ភាគល្ងង់ទូ

សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២១នេះបានបង្ហោះលើផេកជាផ្លូវការថា«កន្លងមកមានក្មួយៗដែលនិយមលេងរូបថតបានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់ខ្ញុំហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំនិងភរិយាជាមួយរូបថតម៉ាណែតនិងភរិយា។គាត់បានប្រាប់ខ្ញុំថាលោកអ៊ំសង្ហាដូចបងម៉ាណែតនិងក្មួយខ្លះនិយាយថាអ៊ំប្រុសអ៊ំស្រីសង្ហាដូចបងម៉ាណែតនិងប្រពន្ធគាត់»។«ខ្ញុំបានប្រាប់ទៅក្មួយៗវិញថាតើម៉ាណែតបង្កើតអ៊ំឬអ៊ំបង្កើតម៉ាណែត?។អត្ថបទមួយនេះនឹងធ្វើឱ្យក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជីវិតឬសុំសិទ្ធិជ្រកកោននៅក្រៅប្រទេស»។នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចហ៊ុនសែន។សម្តេចបន្តថា«ថ្ងៃមុនគេវិភាគរឿងចៅទី២១ស្រក់ទឹកភ្នែកតែមិនយំ។ល្អហើយខ្ញុំមានចៅ២២នាក់និងកូនបង្កើតកូនប្រសារ១០នាក់ទៀតដែលខ្ញុំនឹងជួយពួកអ្នកឱ្យធ្វើការវិភាគតែរឿងគ្រួសារខ្ញុំដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។នេះជាវិធីរុញទូកបណ្តោយទឹកដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ»៕សហការី