បើគ្មាន​​​ការផ្សាយ​​ពាណិជ្ជក​ម្មតើ​សា​រ​​​ព័ត៌មា​ននឹ​​ងនៅរ​​ស់ដោ​​យរ​បៀបណា​ខុស​​ពីទស្សវត្ស៩​០?

ការផ្សាយពាណិជ្ជកម្មគ្មានគឺហ្ស៊េរ៉ូ!នេះអ្នករាល់គ្នាដឹងរួចទៅហើយ។ពត៌មានក្តៅបំផុតជារឿយៗមិនសូវមានពីសារព័ត៌មានទេតែមកពីបណ្តាញសង្គម។រដ្ឋាភិបាលប្រជាពលរដ្ឋនិងអ្នកអាជីវកម្មពេលខ្លះមិនត្រូវការសារព័ត៌មានទេពួកគេមានបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនហើយមានបណ្តាញផ្សេងទៀតជាច្រើនអាចគាំទ្រលើសលប់ជាងកាសែតទៅទៀត។ឥឡូវនេះអ្នកផ្សាយពាណិជ្ជកម្មមានមធ្យោបាយទាក់ទាញជាច្រើនដើម្បីទៅដល់អ្នកប្រើប្រាស់។ពួកគេអាចទិញការផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុកហើយកំណត់គោលដៅអ្នកប្រើប្រាស់ក្នុងកម្រិតមួយដែលបណ្តាញព័ត៌មានមិនអាចធ្វើបានហើយបន្ទាប់មកពួកគេអាចទិញធ្វីតដែលឧបត្ថម្ភដោយធ្វីតទ័រការផ្សាយពាណិជ្ជកម្មSnapchat។ពួកគេក៏អាចទៅដល់អ្នកអានដោយផ្ទាល់និងបង្កើតទស្សនាវដ្តីឬគេហទំព័រព័ត៌មានផ្ទាល់ខ្លួនផងដែរ។កាលពីអតីតកាលមនុស្សភាគច្រើនត្រូវពឹងផ្អែកលើសារព័ត៌មានដើម្បីដឹងអ្វីមួយ។សារព័ត៌មានមានលទ្ធភាពទទួលបានប្រភពពត៌មានដ៏មានតម្លៃហើយវាអាចលាតត្រដាងរឿងគួរឱ្យភ្ញាក់ផ្អើល។សូម្បីតែនិពន្ធនាយកសារព័ត៌មានដំណឹងពេលព្រឹកម្នាក់ក៏មានឥទ្ធិពលខ្លាំងផងដែរនៅទស្សវត្ស៩០។កិត្យានុភាពនៃសារព័ត៌មាននយោបាយសង្គមពុករលួយ។កាសែតមានសិទ្ធិផ្តាច់មុខលើសារព័ត៌មានផ្តាច់មុខលើការបោះពុម្ពនិងផ្តាច់មុខលើទំនាក់ទំនងជាមួយអ្នកអាននិងទស្សនិកជន។រដ្ឋាភិបាលអាជ្ញាធរក៏ត្រូវការសារព័ត៌មានដែរ។លោកងួន នន្ទគឺជានិពន្ធនាយក​កាសែត​កាសែតដំណឹង​ពេល​ព្រឹកគឺ​ស្ថិត​ក្នុង​​​ចំណោម​កាសែត​ខ្មែរ​ដ៏មាន​ប្រជាប្រិយភាព​និង​ជោគជ័យ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ហើយ​កាសែត​នេះ​មាន​ការ​ល្បី​ឈ្មោះ​ដោយ​សារ​ចុះផ្សាយ​បញ្ហា​រសើបៗ​ដូចជាអំពើ​ពុក​រលួយជាដើម​។ក្នុងពេលនោះទោះបីលក់ដាច់អស់ពីតូបក៏ដោយក៏ប្រជាពលរដ្ឋទិញតៗគ្នាពីប្រជាពលរដ្ឋទៅប្រជាពលរដ្ឋម្នាក់ទៀតផងដែរ។ផ្សាយពាណិជ្ជកម្មក៏មិនចាប់អារម្មណ៍ដែរគឺពួកគេចាប់អារម្មណ៍តែអានប៉ុណ្ណោះ។សំណួរសួរថាតើវេទិកាព័ត៌មានទាំងអស់ចាប់ពីការផ្សាយការបោះពុម្ពល្បីល្បាញរហូតដល់កាសែតឌីជីថលនឹងរួមបញ្ចូលគ្នាហើយចាប់ផ្តើមដេញតាមប្រភពចំណូលដូចគ្នា។ហើយរឿងនេះកំពុងកើតឡើង។ប៉ុន្តែមានគំរូអាជីវកម្មជាច្រើននិងលំហូរចំណូលជាច្រើនហើយនៅតែរលំដដែលកាសែតនៅកម្ពុជា។ដោយឡែកនៅបរទេសវិញBuzzfeedទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដើម។ដូច្នេះវាមិនមានបញ្ហាអ្វីដែលមាតិកាត្រូវបានមើលនៅលើវេទិកានោះទេ។ទន្ទឹមនឹងនេះចំណូលភាគច្រើនបានមកពីថ្លៃផលិតកម្មវិធីទូរទស្សន៍។ទីភ្នាក់ងារជាច្រើនទៀតដូចជា Financial Times, New York Times, Economist ឬ WallStreetJournalផ្តោតលើប្រាក់ចំណូលពីអ្នកអានខណៈការផ្សាយពាណិជ្ជកម្មនិងសកម្មភាពផ្សេងទៀតគ្រាន់តែជាប្រាក់ចំណេញបន្ថែមប៉ុណ្ណោះ។ទីភ្នាក់ងារសារព័ត៌មានខ្លះមានចំណូលពីអ្នកឧបត្ថម្ភនៅពក្រោយខ្នងក្នុងទម្រង់ជាការផ្តល់ហិរញ្ញវត្ថុ។រឿងមួយគឺប្រាកដថាការផ្សាយពាណិជ្ជកម្មដែលបង្ហាញនឹងគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ។ប៉ុន្តែរបៀបដែលសារព័ត៌មាននឹងរកលុយបាននោះរហូតមកដល់ពេលនេះគ្មានចម្លើយណាមួយត្រូវបានចាត់ទុកថាមានតែមួយទេ៕ពុតសាម៉ាត់

ប្រជាពលរដ្ឋទិញកាសែតប្រពៃណីមើលរូបឯកសារលើអ៊ីនធឺណិត