លោកហ៊ុនម៉ានី៖ការណ៍ដែលយើងបានស្គាល់ច្បាស់ពីប្រវត្តិសាស្ត្រពិតស្គាល់ពីខ្លួនឯងពិតប្រាកដហើយ
ថ្ងៃចេញផ្សាយៈ December 1, 2021
ព្រឹត្តិការណ៍៤០គីឡូម៉ែតឆ្ពោះទៅកាន់ប្រវត្តិសាស្ត្រមិនត្រឹមតែជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានតែប៉ុណ្ណោះទេ ថែមទាំងជាបទពិសោធន៍ថ្មីនៃប្រវត្តិសាស្ត្រដែលពោរពេញទៅដោយការលះបង់ និងការតស៊ូយ៉ាងលំបាកដើម្បីបុព្វហេតុជាតិមាតុភូមិ។ការណ៍ដែលយើងបានស្គាល់ច្បាស់ពីប្រវត្តិសាស្ត្រពិត ស្គាល់ពីខ្លួនឯងពិតប្រាកដ ហើយស្គាល់ពីស្មារតីលះបង់របស់បុព្វបុរសទាំងអស់នោះ គឺជាកត្តាលើកទឹកចិត្ត និងជំរុញកម្លាំងចិត្តបន្ថែមក្នុងការបន្តដំណើរឆ្ពោះទៅមុនជាមួយគ្នាប្រកបដោយភាពជឿជាក់ ក្នុងស្មារតីតែមួយ គឺដើម្បីជាតិ និងប្រជាជន៕សហការី