សម្ដេច​ក្រុម​ព្រះនរោត្តមរណឫទិ្ធសោ​យទិវង្គតអ្នកនយោបាយ​និងពលរដ្ឋបា​នសម្តែងនូវសមានចិត្តនឹក​រលឹកអា​ឡោះអាល័យ​​និងចូល​រួម​​រំលែកដល់​ក្រុមគ្រួ​សារ​រាជវ​ង្ស

ក្រោយសម្ដេច​ក្រុម​ព្រះនរោត្តម​រ​ណឫទិ្ធ​ប្រធាន​ក្រុមឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​និងជា​ប្រធាន​គណបក្ស​ហ្វុនស៊ីនប៉ិចសោ​យទិវង្គតអ្នកនយោបាយនិងពលរដ្ឋជាច្រើនបា​នសម្តែងនូវសមានចិត្តចូលនឹករលឹកអាឡោះអាល័យ​និងចូល​រួម​រំលែកដល់​ក្រុមគ្រួសារ​រាជវង្ស​របស់សម្តេ​ច​ក្រុមព្រះផងដែរ។​សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនការបាត់បង់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិគឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុតនិងវាងវៃជាអតិបរមា។ជាមួយគ្នានេះដែរសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានចាត់ទុកដែរថាការយាងសោយព្រះទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្តមរណឫទ្ធិមិនត្រឹមតែជាការបាត់បង់សមាជិកព្រះរាជវង្សានុវង្សដែលជាបញ្ញវន្តដ៏ឆ្នើមមួយព្រះអង្គប៉ុណ្ណោះទេ។ប៉ុន្តែក៏ជាការបាត់បង់ នូវឥស្សរជនជាន់ខ្ពស់មួយរូបដែលធ្លាប់បានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណមិនខ្លាចនឿយហត់ចូលរួមចំណែកយ៉ាងសកម្មបម្រើក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។ចំណែកលោកសមរង្ស៊ីប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថាព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិជាមេដឹកនាំចលនាតស៊ូមួយរូបគួរឲ្យគោរព ពីចុងទសវត្សរ៍ឆ្នាំ១៩៨០ដល់ការបោះឆ្នោត រៀបចំដោយអង្គការសហប្រជាជាតិក្នុងខែឧសភា ឆ្នាំ១៩៩៣។ លោក សម រង្ស៊ី បញ្ជាក់ថាលោកសូមសម្តែងការគោរព ចំពោះវិញ្ញាណក្ខន្ធព្រះអង្គ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោអតីតព្រះរាជលេខាផ្ទាល់របស់សម្តេចឪនរោត្តមស៊ីហនុជាសែរាជវង្សមួយអង្គដែលមាននិន្នាការនយោបាយផ្សេងគ្នាពីសម្តេចក្រុមព្រះក៏ព្រះអង្គសរសេរនៅលើហ្វេសប៊ុកព្រះអង្គដើម្បីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយព្រះរាជវង្ស ដោយព្រះអង្គបួងសួងដល់ព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ សូមបានយាងទៅកាន់ឋានបរមសុខ។សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញទ្រង់ជាព្រះរាជបុត្រានៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រនិងអ្នកម្នាងផាត់កាញ៉ុលនាដការីនៃរបាំព្រះរាជទ្រព្យ។ព្រះនាមសម្តេចក្រុមព្រះត្រូវបានរំលេចតាមរយៈការដឹកនាំចលនារណសិរ្សហ្វុនស៊ីនប៉ិចនៅជាយដែនកម្ពុជា-ថៃជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់និងបានក្លាយជានាយករដ្ឋមន្ត្រីទី១នៅក្នុងការបោះឆ្នោតដែលរៀបចំឡើងដោយអ៊ុនតាក់កាលពីឆ្នាំ១៩៩៣។សម្តេចក្រុមព្រះបានក្លាយជាប្រធានរដ្ឋសភាចន្លោះឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៦។ក្រោយមកឆាកជីវិតនយោបាយរបស់ព្រះអង្គបានជួបប្រទះនឹងភាពបត់បែននិងបរាជ័យជាច្រើនជាមួយនឹងគណបក្សរាជានិយមហ្វុនស៊ីនប៉ិចនិងគណបក្សនរោត្តម រណឫទ្ធិ។ទ្រង់បាន​យាងសោយ​ទិវង្គត​ហើយកាល​ពីព្រឹក​ថ្ងៃទី២៨​ ខែវិច្ឆិកា ​នៅប្រទេស​បារាំង​ត្រូវនឹង​ម៉ោង៣,៤០នាទី​រសៀល​ម៉ោងនៅកម្ពុជា​ក្នុង​ព្រះជន្មាយុ​៧៧​ព្រះវស្សា​ ដោយ​រោគាពាធ។សម្តេចក្រុមព្រះបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Provence ជាបណ្ឌិតច្បាប់ និងវិទ្យាសាស្ត្រនយោបាយនិងបានក្លាយជាសាស្រ្តាចារ្យផ្នែកច្បាប់នៅប្រទេសបារាំង៕សហការី

សម្ដេច​ក្រុម​ព្រះនរោត្តមរណឫទិ្ធ។រូបភាពGetty