សម្តេចហេង​សំរិន​៖អបអរ​សាទរខួប៣​ឆ្នាំដែ​លល្ខោ​នខោលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបី​​នៃមនុស្សជាតិ​របស់អង្គកា​រ​យូណេស្កូ

អង្គការយូណេស្កូUNESCOកាលពីថ្ងៃ២៨វិច្ឆិកា២០១៨បានដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិពិភពលោក នាទីក្រុងព័រល្វី (Port Luis) ប្រទេសម៉ូរីស (Mauritius) ។ការដាក់បញ្ចូលវប្បធម៌ សិល្បៈ ស្នាដៃប្រវត្តិសាស្រ្តនានារបស់កម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូបន្តបន្ទាប់មកនេះគឺជាថែរក្សានិងអភិរក្សរាល់ស្មាដៃវប្បធម៌របស់ខ្មែរនិងជាការផ្សព្វផ្សាយអ្វីដែលកម្ពុជាយើងមានទៅកាន់ពិភពលោកកាន់តែទូលំទូលាយឡើង។បុព្វបុរសខ្មែរបានសន្សល់នូវស្នាដៃសិល្បៈវប្បធម៌ប្រាង្គប្រាសាទរាប់មិនអស់ទំាងរូបីនិងអរូបី។ដូច្នេះសូមបងប្អូនកូនក្មួយចូលរួមថែររក្សារាល់កេរដំណែលដ៍វិសេសវិសាលជាតិយើងដែលគ្មានអ្វីប្រៀបបានទំាងនោះឲ្យស្ថិតស្ថេរគង់វង្សជាការរក្សាអត្តសញ្ញណជាតិដួងព្រលឹងខ្មែរនិងជាការទាក់ទាញអ្នកទេសចរបរទេសឲ្យមកទសន្សនាប្រទេសយើងកាន់តែច្រើនឡើងផងដែរ៕សហការី