
លទ្ធផលឆ្លងថ្មីថៃ្ងនេះមានចំនួនត្រឹម២៣នាក់សះស្បើយថ្មី២០នាក់និងករណីស្លាប់ថ្មី៤នាក់
ថ្ងៃចេញផ្សាយៈ November 28, 2021
រហូតដល់ថ្ងៃទី២៨វិច្ឆិកា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន២៣នាក់(ឆ្លងសហគមន៍១៩ និងនាំចូល៤នាក់)និងមានជាសះស្បើយ២០នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១២០០៨៧នាក់និងចំនួនជាសះស្បើយសរុបកើន១១៦៤៦៦នាក់និងស្លាប់ថ្មី៤នាក់(មិនបានចាក់វ៉ាក់សាំង ២នាក់)សរុបស្លាប់២៩៣១នាក់។សូមបន្តអនុវត្តន៍៣កុំ៣ការពារនិងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥