ក្រសួងសុខាភិបាលជូនដំណឹងស្តីពីការរកឃើញនិង​ការពារ​ការចម្លងវីរុស​កូវីដ-​១៩វ៉ារ្យ៉ង់ថ្មី​ឈ្មោះ(Omicron)

ក្រសួងសុខាភិបាលជូនដំណឹងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថាស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩នៅលើបណ្តាប្រទេសលើសកលលោកនិងនៅក្នុងតំបន់មានការវិវត្តន៍ដោយមានការបំប្លែងខ្លួនវីរុសកូវីដ-១៩ថ្មីៗ ដែលជាការព្រួយបារម្ភរបស់ពិភពលោកនូវកំណើននៃការចម្លងវីរុសកូវីដ-១៩បំប្លែងខ្លួននេះ។ ក្នុងពេលថ្មីៗនេះមានការលេចចេញនូវវីរុសកូវីដ-១៩បំប្លែងថ្មីB.1.1.529ដែលអង្គការសុខភាពពិភពលោកបានរាយការណ៍ពីការរកឃើញវីរុសបម្លែងថ្មីនេះនៅបណ្តាប្រទេសមួយចំនួនលើសាកលលោកដែលអ្នកបច្ចេកទេសអង្គការសុខភាពពិភពលោកបានសំដែងនូវការព្រួយបារម្ភពីលទ្ធ ភាពនៃការចម្លងរហ័សរបស់វ៉ារ្យ៉ង់B1.1.529 នេះផងដែរ។នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំរបស់ក្រុម ប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្ដីពីការវិវឌ្ឍន៍នៃមេរោគ SARS-CoV2 (TAG-VE) បាន វាយតម្លវ៉ារ្យ៉ង់ SARS -CoV-2 ថ្មីB1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថាអូមីក្រុង(Omicron)។ដើម្បីការពារនិងទប់ស្កាត់បានទាន់ពេលវេលានូវការចម្លងវីរុសប្រភេទថ្មីខាងលើនេះនិងដើម្បីបន្តនិរន្តភាពនៃការរស់នៅក្នុងប្រក្រតីភាពថ្មីក្នុងសង្គមកម្ពុជា លោកម៉មប៊ុនហេងរដ្ឋមន្តីក្រសួងសុខាភិបាលសូមធ្វើការអំពាវនាវនិងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដូចតទៅ៖

រូបសហការី