កាសែ​តកូរ៉េខាងត្បូងបាន​និយាយថា​Kim Jong-unស្រក​បាន៥គីឡូក្រា​មក្នុងរ​យៈពេល២​ខែ

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងនិយាយថាមេដឹកនាំកូរ៉េខាងជើងKim Jong-unបានស្រក៥ គីឡូក្រាមក្នុងរយៈពេល២ខែបន្ទាប់ពីលោកបានបង្ហាញខ្លួនជាមួយនឹងរូបរាងដែលហាក់ដូចជាស្គមជាងមុនក្នុងរយៈពេលចុងក្រោយនេះ។កាសែតDong-a Ilboដោយដកស្រង់ប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃទី ១៤ខែតុលាបានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង Kim Jong-unហាក់ដូចជាស្រកទម្ងន់៥ គីឡូក្រាមក្នុងរយៈពេល២ខែចុងក្រោយនេះ។យោងតាមកាសែតនេះកាលពីខែកក្កដាក្រុមចារកម្មកូរ៉េខាងត្បូងបាននិយាយថាKimក៏ហាក់ដូចជាស្រកទម្ងន់១០គីឡូដែរ។ប្រភពរដ្ឋាភិបាលបាននិយាយផងដែរថាឆ្នាំនេះពេលវេលាដែលលោក Kimចំណាយនៅជនបទកូរ៉េខាងជើងបានកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំនេះមេដឹកនាំកូរ៉េខាងជើងបានបង្ហាញខ្លួនជាសាធារណៈជាមួយនឹងរូបរាងចម្លែកនៅពេលដែលអ្នកជំនាញនិយាយថាលោកហាក់ដូចជាស្រកទម្ងន់។យោងតាមលោក VipinNarangសាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅវិទ្យាស្ថានបច្ចេកវិទ្យាMassachusetts (MIT)សហរដ្ឋអាមេរិកប្រសិនបើKim Jong-unសម្រកទម្ងន់ដោយចេតនាដើម្បីឱ្យមានសុខភាពល្អនោះវាអាចជួយកែលម្អជំហររបស់លោកនៅក្នុងប្រទេសកូរ៉េ។នៅខែមិថុនាប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សាយបទសម្ភាសន៍ជាមួយអ្នកស្រុកកូរ៉េខាងជើងម្នាក់ដែលក្នុងនោះលោកបានធ្វើអត្ថាធិប្បាយដ៏កម្រអំពីស្ថានភាពសុខភាពរបស់មេដឹកនាំKim Jong-un។បុរសជនជាតិកូរ៉េខាងជើងម្នាក់បាននិយាយថា“ប្រជាជនរបស់យើងពិបាកចិត្តយ៉ាងខ្លាំងដែលឃើញKim Jong-unដែលគួរឱ្យគោរពមើលទៅដូចជាស្គមជាងមុន។ទោះយ៉ាងណាមិនបានបញ្ជាក់ពីមូលហេតុដែល នាំឲ្យមេដឹកនាំKim Jong-unស្រកទម្ងន់នោះទេ៕យោងតាមDong-a Ilbo

មេដឹកនាំកូរ៉េខាងជើង Kim Jong-un