
ថៃ្ងនេះករណីឆ្លងថ្មី២៦នាក់សះស្បើយថ្មី២៩នាក់ខណៈស្លាប់ថ្មី៥នាក់
ថ្ងៃចេញផ្សាយៈ November 27, 2021
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ២៦នាក់(PCR)ខណៈឣ្នកជាសះស្បើយចំនួន ២៩នាក់ និងករណីស្លាប់៥នាក់(៤នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃសៅរ៍ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១រកឃើញអ្នកឆ្លងថ្មី ២៦នាក់ទៀត ជាសះស្បើយ២៩នាក់និងស្លាប់ថ្មី៥នាក់។
-ករណីឆ្លងសហគមន៍២២នាក់
-អ្នកដំណើរពីបរទេស៤នាក់
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១
-អ្នកឆ្លងសរុប=១២០,០៦៤នាក់
-អ្នកជាសះស្បើយ= ១១៦,៤៤៦នាក់
-អ្នកស្លាប់=២,៩២៧នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥
រូបភាពAP