បរិយាយ៖គេសរសេរចំ​ចំណុចរសើបភ្ញាក់ព្រឺតដោ​យប្រើពាក្យព័ត៌មា​នគ្មាន​ការពិត

គេសរសេរចំចំណុចរសើបភ្ញាក់ព្រឺតដោយប្រើពាក្យ«ព័ត៌មានមិនពិតឬព័ត៌មានគ្មានការពិតអស់លោកអ្នកសារព័ត៌មានដែលគ្មានវិជា្ជជីវ:មួយចំនួនបើមិនបានជួយទេសូមមេត្តាកុំដើររំខានគេដើម្បីផលប្រយោជន៍ខ្លួនឯងអី»នេះជាលើកឡើងរបស់មន្រ្តីខិលខូចជារើយៗនេះជាការលាបពណ៌។ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប និងជាអ្នកកាសែតមួយរូបសូមសរសេរពាក្យពេចន៍ខ្លីៗបន្តិចបន្តួចជូនទៅអ្នកថាហើយក៏មិនមែនជាកំណាព្យបទពាក្យ៧ បទពាក្យ៨ បទកាកតិឬភុជង្គលីលានោះដែរ ។ កាសែត«ចលនាសង្គម»និង«ហ៊ុងហ្គា»យករាស្ត្រជាធំ -ខ្ញុំលើកស្លាបប៉ាកា -សរសេររិះគន់ -ជូនប្រជាឧត្តម-ដើម្បីស្ថាបនា -ស្របតាមយុទ្ធសាស្ត្រ-រដ្ឋាភិបាលយើងត្រូវការ-កំណែទម្រង់យ៉ាងច្បាស់ពិស្តារ – ជូនជាតិខេមរា -ក្នុងនាមជាកុលបុត្រខ្មែរ -គាំទ្រថ្នាក់ដឹកនាំ -ចិត្តមិនងាករេ -ទោះស្លាប់សរសេរ -ស្របតាមអនុសាសន៍ ។ សូមរម្លឹកថា៖រដ្ឋមន្ដ្រីក្រសួងព័ត៌មាននិងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ខៀវ កាញារីទ្ធ ថ្លែងថាប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រហើយមិនផ្សាយព័ត៌មានពីភាពអវិជ្ជមានរបស់មន្ដ្រីរបស់រដ្ឋាភិបាលនាំឲ្យចំណេញដល់បក្សប្រឆាំងនិងអាចធ្វើឲ្យបាត់បាត់បង់អ្នកគាំទ្ររបស់គណបក្សកាន់អំណាចCPPលោកបានថ្លែងបែបនេះក្នុងពិធីផ្ទេរតំណែងប្រធានមន្ទីរ ព័ត៌មាន ខេត្ដសៀមរាប កាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។លោករដ្ឋមន្ត្រីបន្តថាបើសារព័ត៌មានគាំទ្រមិនផ្សាយពីចំណុចខ្វះចន្លោះរបស់រដ្ឋាភិបាលក៏ដំណឹងទាំងនោះលេចឮដល់ប្រជាពលរដ្ឋដែរ។លោកបន្ដថាអ្នកសារព័ត៌មានទាំងអស់ត្រូវផ្សព្វផ្សាយពីភាពវិជ្ជមាននិងអវិជ្ជមាន ដោយមិនត្រូវគិតពីមនោសញ្ចេតនានោះទេ។លោកបានថ្លែងថា៖ “ពេលគាត់មានរឿង គាត់ទៅអង្វរកាសែតកុំឲ្យចុះ។ អ្នកកាសែត គាត់ទើសទាល់ ព្រោះសុទ្ធតែគ្នាឯង អ៊ីចឹងគាត់អត់ចុះ(ផ្សាយ)។ ប៉ុន្តែដល់ពេលមិនចុះ ចំណេញអីយើង ចំណេញកាសែតគេប្រឆាំងនោះ បើមិនអ៊ីចឹងគេដឹងថាអូហ៍រឿងហ្នឹង!អ៊ីចឹង!កាសែតណាខាងគណបក្សប្រជាជនច្បាស់ជាអត់ផ្សាយរឿងហ្នឹង!ទេ។ អ៊ីចឹង!ដូចឲ្យគេទៅទិញកាសែតរបស់ខាងគណបក្សប្រឆាំង។ កន្លែងហ្នឹងគឺគាត់ខុស។អ៊ីចឹងទេ ទីបំផុតកាសែតដែលគាំទ្រយើងវាកាន់តែបាត់សំឡេងទៅៗព្រោះគេលែងទុកចិត្ត”។លោកបន្តថា៖“អ៊ីចឹង ប្រសិនជាសារព័ត៌មានមិនបានលាតត្រដាងនូវកំហុសឆ្គងក៏ដូចជាកង្វះខាតរបស់មន្ត្រីរដ្ឋាភិបាលឬរាជរដ្ឋាភិបាលគឺរាជរដ្ឋាភិបាលមិនបានដឹងទេធ្វើឲ្យសាធារណជន ប្រជាពលរដ្ឋទូទៅមានការអាកអន់ចិត្ត អ៊ីចឹង!ជាការខាតបង់ចំពោះរាជរដ្ឋាភិបាលខ្លួនឯងទោះបីសារព័ត៌មានហ្នឹងជាសារព័ត៌មានរបស់រដ្ឋខ្លួនឯងក៏ដោយ”។សូមបញ្ជាក់ថាកន្លងមកនេះសមត្ថកិច្ចខិលខូចមួយចំនួនត្រូវរ៉ូវជាមួយអ្នកប្រព្រឹត្តល្មើសតែដាក់បន្ទុកលើអ្នកកាសែតថាជាគ្មានការពិត៕ចលនាសង្គម

រូបInternet