ការដួលរលំ​អណ្តូង​រ៉ែធ្យូងថ្មនៅ​​ប្រទេ​សរុស្ស៊ីមនុស្ស៥២​នាក់បា​នស្លាប់

យ៉ាងហោចណាស់មានកម្មករចំនួន៤៦នាក់និងអ្នកជួយសង្គ្រោះ៦នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយអណ្តូងរ៉ែធ្យូងថ្មនៅស៊ីបេរីប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៥ខែវិច្ឆិកា។យោងតាមRTការដួលរលំបានកើតឡើងនៅអណ្តូងរ៉ែធ្យូងថ្ម Listvyazhskaya ក្នុងតំបន់ Kuzbassនៃស៊ីបេរី ប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃទី២៥ខែវិច្ឆិកា។មូលហេតុ​ដំបូង​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ការ​ផ្ទុះ​ឧស្ម័ន​ដែល​បាន​ជាប់​អ្នក​រុករក​រ៉ែ​ចំនួន២៨៥នាក់​នៅ​ជម្រៅ​ប្រហែល២៥០ម៉ែត្រ។ភ្នាក់ងារជួយសង្គ្រោះបាននិយាយថា ភាគច្រើននៃកម្មករត្រូវបានគេយកចេញពីដី។ប៉ុន្តែយ៉ាងហោចណាស់មនុស្សចំនួន៥២នាក់បានស្លាប់ ក្នុងនោះមានកម្មករចំនួន៤៦នាក់និងបុគ្គលិកសង្គ្រោះ៦នាក់មនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកគ្រប់គ្រង​អណ្តូងរ៉ែ​ចំនួន​៣​នាក់​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​។អណ្តូងរ៉ែ Listvyazhnaya ត្រូវបានគ្រប់គ្រងដោយក្រុម SDS-Ugol ដែលជាអ្នកផលិតធ្យូងថ្មកំពូលទាំង៣នៅប្រទេសរុស្ស៊ី។ អណ្តូងរ៉ែនេះត្រូវបានគេធ្វើអាជីវកម្មតាំងពីឆ្នាំ ១៩៥៦។ ក្នុងឆ្នាំ២០០៤ឧប្បត្តិហេតុផ្ទុះដែកនៅទីនេះក៏បានសម្លាប់មនុស្ស១៣នាក់ផងដែរ៕យោងតាមRT

ការផ្ទុះអណ្តូងរ៉ែធ្យូងថ្មបានកើតឡើងនៅស៊ីបេរីប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៥ខែវិច្ឆិកា (រូបថត៖ Reuters) ។