«ល្បិចរល​កអ​​ត់ខ្យល់ឬគ្មានតែ​អាច​​បង្កើត​ឲ្យមា​ន»នៅ​​តែពេញនិយម​​​សម្រាប់រង​គ្រោះលើ​អ្នកក្រសែ​ត

សូមជម្រាបជូនបន្តិចចុះនូវ«ល្បិចរលកអត់ខ្យល់ឬគ្មានតែអាចបង្កើតឲ្យមាន»ព្រោះល្បិចនេះនៅតែពេញនិយមតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ននេះក្រោមរូបភាពចាស់សកម្មភាពថ្មីរះលើដីចាស់ជល់បាន២-៣គូរផ្សាយភ្លាមបិទភ្លែតចុះបង្ហាញម៉ូដឲ្យអ្នកផងឃើញថាបង្រ្កាបខ្សល់អត់មានអ្នកលេងចោទភ្លែតជាព័ត៌មានមិនពិតឬក្លែងក្លាយរបាំងលបអណ្តែតលើផ្ទៃទឹករាយការណ៍ភ្លាមវ៉ៃពន្លិចភ្លឹបព័ត៌មានគ្មានការពិត)បើនិយាយបច្ចុប្បន្ននេះវិញក្រោមរូបភាពបញ្ចេះចម្លើយ.លួងលោមចម្លើយ.បង្ខំចម្លើយនិងដឹកមុខចម្លើយជាដើម។និយាយឲ្យស្រួលស្តាប់ជាភាសាស៊ីក្លូគឺប៉ាហ៊ី។គួររំលឹកដែរថាគ្មានតែអាចបង្កើតឲ្យមាននិយាយឲ្យងាយស្តាប់គឺគ្មានខ្យល់តែមានរលកគ្មានរឿងតែអាចបង្កើតឲ្យមានរឿង។គោលគំនិតគឺខ្លាចតែសង្គមមិនច្របូកច្របល់ទិសដៅគឺឆ្លៀតឱកាសបន្លំចាប់ត្រី
(ត្រីងៀតឆ្លៀតពង)ស្នាដៃគឺបង្កើតបញ្ហា ។”ប្រឌិតរឿង”មើលពីខាងក្រៅថាជាការងាយ តែចង់សំរេចគោលបំណងរបស់ខ្លួនដោយ”ប្រឌិតរឿង”ពិតជាលំបាកណាស់។ការ”ប្រឌិតរឿង” តាមក្រឡុកក្រលៀនកៀនកោះផ្សះផ្សារឬឌឺដងបើបានសម្រេចតាមក្តីបំណងសប្បាយបានមួយគ្រាដែរ។ តែលទ្ធផលនៃការប្រឌិតរឿងបែបនេះយ៉ាងច្រើនណាស់ធ្វើឲ្យគូសត្រូវរងគ្រោះរបួសខូចខាតខ្លះៗតែប៉ុណ្ណោះ។ហើយមិនប្រាកដមានផលប្រយោជន៍ចំពោះខ្លួនទេ។ការ”ប្រឌិតរឿង”ដែលមានគោលបំណងច្បាស់លាស់ គ្មានផលប្រយោជន៍សម្រាប់ខ្លួនទេនោះគឺមិនអាចរាប់ថាជា”ល្បិចកល៍”បានឡើយ។សុភាសិតចិនមួយសរសេរថា៖”រឿងប្រឌិតត្រូវបញ្ចប់ត្រឹមអ្នកចេះដឹង”បានន័យថាៈរឿងប្រឌិតដែលគ្មានការរៀបចំផែនការឲ្យបានល្អិតល្អន់និងគ្មានការប្រែប្រួលក្រឡាប់ចាក់ដ៏ច្រើនលើសលុបទេនោះពិតជាគេចមិនផុតពីក្រសែភ្នែករបស់អ្នកចេះបានឡើយ។ដូច្នេះគួរនិយាយថាៈ”រឿងប្រឌិត”គឺបង្កើតដោយស្នាដៃរបស់អ្នកចេះទើបត្រឹមត្រូវ។” បង្កើតបញ្ហា”បានន័យថា៖គឺផ្អែកលើរឿងអ្វីមួយដែលមានស្រាប់ហើយពង្រីកការខុសនិងត្រូវឲ្យកាន់តែធំធេងឡើងតែអ្វីដែលចង់និយាយនៅក្នុងល្បិចកល៍នេះគឺមិនចាំបាច់ផ្អែកលើបញ្ហាដែលមានពិតឬយោងលើមូលដ្ឋានអ្វីទាំងអស់តែអាចបង្កើតជាបញ្ហាបាន។ឧទាហរណ៍៖រឿងលេងហ៊ីតុក្កតាមើលពីខាងក្រោមឆាកទៅហាក់បីដូចជានៅពីខាងក្រោយវាំងននបង្កប់ទៅដោយកងទ័ពរាប់ម៉ឺនសេះរាប់ពាន់ទាញវាំងននចេញខ្វាកគឺឃើញតែមនុស្សម្នាក់និងរូបតុក្កតាមួយចំនួននិងខ្សែទាញតែប៉ុណ្ណោះ។”រឿងប្រឌិត”ពិតជាគួរឲ្យភ័យខ្លាចជាងអ្វីទាំងអស់វាគ្មានរូបតែអាចមើលឃើញវាគ្មានស្រមោលតែអាចជួបប្រទះខុសឬត្រូវចេញតែពីមាត់សំអាងលើសំដីតែប៉ុន្មានម៉ាត់ប៉ុណ្ណោះ អាចធ្វើឲ្យមនុស្សមើលស្រាលជីវិតអ្នកក្លាហានអាចដោះអាវក្រោះចេញពីខ្លួន។
ក្នុងក្បួនយុទ្ធសាស្រ្តបាននិយាយថា៖ការវាយសម្រុកដោយប្រើ”រឿងប្រឌិត”យ៉ាងប៉ិនប្រសប់មិនបាច់ប្រយុទ្ធក៏ធ្វើឲ្យសត្រូវទម្លាក់អាវុធបានដែរ។ នៅក្នុងប្រវត្តិសាស្រ្តមានភស្តុតាងច្រើនណាស់
ដែលបានបញ្ជាក់បង្ហាញពីរឿងនេះដូចជាសង្រ្គាមនៅទ្វីបអ៊ឺរ៉ុបក៏ធ្លាប់កើតមានដែរនោះគឺ“ពាក្យប្រឌិត”ទំលាយខ្សែការពារម៉ាទីណូ។បើសិនជានិយាយថា(បង្កើតបញ្ហា)គឺធ្វើឲ្យសង្គមច្របូកច្របល់នោះបានន័យថា៖” ពាក្យប្រឌិត”គឺជាប្រភពនៃការ”បង្កើតបញ្ហា”នេះឯង។បើ”ប្រឌិត”ត្រូវចេះមើលកាលៈទេសៈត្រូវប្រឌិតឲ្យវាសមហេតុសមផលហើយទាមទារ” រហ័ស”មិនត្រូវឆ្លងកាត់ពេលវេលាសាកល្បងវែងអន្លាយទេដែលនិយាយថា” ជឿមិនជឿអាចសាកល្បងចំពោះមុខស័ក្តិសិទិ្ធថ្ងៃក្រោយទើបដឹង” ។ដល់ទៅថ្ងៃក្រោយ ទំរាំតែដឹងការពិតខ្លួនយើង(បានឆ្លងផុតសមុទ្រក្លាយជាទេវតា)បាត់ទៅហើយ។ឈិង‑ស៊ឹន, អ៊ូ‑ក្វាងពេលចាប់ផ្តើមបំផុសចលនាប្រឆាំងបានប្រឌិតដោយប្រើប្រាស់រឿងខ្មោចព្រាយ
បិសាចទៅអូសទាញចិត្តប្រជារាស្រ្តគេយកក្រណាត់ដែលសរសេរថា” ស្តេចឈឹង‑ស៊ឹន” ញ៉ាត់ចូលទៅក្នុងពោះត្រីគឺចង់បញ្ជាក់ថាវាជារឿងព្រហ្មលិខិតហើយបានចាត់មនុស្សឲ្យក្លែងជាខ្មោច ពាក់កណ្តាលអាធ្រាត្រដើរ ស្រែកថាៈមហារឈួររុងរឿង(ដោយសារស្តេច ឈឹង‑ស៊ឹន) ថែមទៀត រួចក៏អូសទាញបានប្រជាជនដែលជឿអបិយជំនឿយ៉ាងច្រើនឲ្យចូលរួមក្នុងចលនានេះ។
ចំណែកលីវ‑ប៉ាងបានប្រឌិតរឿងដោយនិយាយថាៈខ្លួនបានសម្លាប់ស្តេចសហើយតាំងខ្លួនជាស្តេចក្រហមនិងនិយាយថែមទៀតថាៈមានឆ្អឹងជាស្តេច។ របៀបនេះហើយក៏បោកប្រាស់ប្រជារាស្ត្រទាំង
នោះឲ្យជឿស្លុងទាំងងងឹតងងុលរង់ចាំដល់ពេលកម្លាំងធំធាត់រឹងមាំហើយក៏លោតភ្លែតពីមនុស្សដែលចូលចិត្តស្រីស្រាគ្មានទីពឹងឡើងភ្លែតអង្គុយលើរាជបល្ល័ងតែម្តង។បើពិនិត្យតាមសាច់រឿងគ្មានអ្វីគួរឲ្យសង្ស័យទេថាៈក្រុមលីវ‑ប៉ាង។ល។បានធំធាត់ឡើងដោយសារតែផ្តើមចេញពីការ”ប្រឌិតរឿង”តែប៉ុណ្ណោះ។ពួកគេចេះប្រើឱកាសតាមទំនៀមទម្លាប់នាពេលនោះ។បើឥឡូវនិយាយពីរៀងនេះពិតជាគួរឲ្យអស់សំណើចណាស់តែពួកគេបាន” ឆ្លងសមុទ្រ” រួចផុតទៅហើយ។ហេតុនេះត្រូវដឹងថាៈត្រូវប្រឌិតរឿងតាមកាលៈទេសៈបើមិនមែនអ្នកចេះ ឬអ្នកជំនាញទេមិនគួរប្រថុយអនុវត្តនោះទេ។មានរឿង“គ្មានតែអាចបង្កើតឲ្យមាន”មួយដែលអាចចាត់ទុកថាពីមុនកម្រនឹងជួបឥឡូវក៏មិនដែលប្រទះរឿងនោះគឺ៖‑ចាង‑យី នាសម័យ ចាន់‑គួក បានរៀន ” វិធីរាតត្បាត” មួយគម្ពីរបានដឹកនាំគ្នាមួយចំនួនរត់ទៅនគរឆដើម្បីស្វែងរកលាភសក្ការៈព្រោះតែរកខ្សែររយៈចូលគាល់ស្តេចមិនបានក៏ត្រូវរស់នៅទាំងត្រដរក្នុងនគរឆជីវភាពយ៉ាប់យឺនពេកក្រៃអ្នកដែលរត់មកតាមជាមួយទ្រាំតទៅទៀតលែងបានហើយ ក៏រអ៊ូរទាំថា៖ចង់ត្រឡប់ទៅផ្ទះវិញ។ឃើញបែបនេះចាងយី ក៏និយាយទៅកាន់ពួកគេថាពួកឯងកុំបារម្ភអីគ្មានចោទបញ្ហាអ្វីទាំងអស់នែ៎ទ្រាំប៉ុន្មានថ្ងៃទៀតទៅ
មិនមែនយើងនិយាយអួតទេក្រោយពេលដែលយើងបានជួបស្តេចហើយធានាថាពួកឯងពិតជាស៊ីមិនអស់ផឹកមិនខ្វះបើមិនដូចពាក្យយើងថាទេពួកឯងវាយឲ្យបាក់ធ្មេញមុខរបស់យើងតាមសប្បាយទៅចុះ។ពេលនោះស្តេចឆ កំពុងតែពេញស្រឡាញ់ស្រីស្នំពីររូបម្នាក់គឺណានហូវម្នាក់ទៀតគឺជឹនស៊ីវ ។ថ្ងៃមួយចាងយី ក៏បានជួបនិងស្តេចឆតែស្តេចឆមិនពេញចិត្តនឹងគេទាល់តែសោះ។ចាងយីនិយាយ៖ទូលបង្គំមកដល់ទីនេះយូរណាស់ដែរហើយព្រះអង្គមិនប្រទានកិច្ចការអ្វីតិចតួចដល់ទូលបង្គំសោះប្រសិនបើព្រះអង្គពិតជាមិនពេញព្រះទ័យនឹងទូលបង្គំមែនសូមតែព្រះរាជានុញ្ញាតិឲ្យទូលបង្គំចាកចេញពីទីនេះទៅចុះទូលបង្គំនឹងទៅនគរជីនមួយជើងសាកមើលក្រែងល៎ទីនោះមានឱកាសគ្រាន់បើ។
‑ល្អណាស់តាមចិត្តឯងចុះ!ស្តេចឆបន់ឲ្យគេចាកចេញភ្លាមៗកាន់តែឆាប់កាន់តែល្អក៏ឆ្លើយយល់ព្រមភ្លាមតែម្តង។
‑ពិតហើយទោះបីទីនោះមានឱកាសក្តីទូលបង្គំត្រូវតែត្រឡប់មកវិញម្តងទៀតតើព្រះអង្គ ត្រូវការអ្វីពីនគរជីនខ្លះឬទេ?ឧទាហរណ៍៖ ‑ផលិតផលពិសេសនៅទីនោះពេលត្រឡប់មកវិញទូលបង្គំនិងជួយនាំយកមកថ្វាយតែម្តង។ស្តេចឆសម្លឹងមើលដោយមិនសប្បាយចិត្តនិយាយយ៉ាងសោះកក្រោះ
‑មាសប្រាក់កែវកងភ្លុកដំរីស្នែងខ្ទីងនគរយើងមានមិនខ្វះ ចំពោះរបស់របរនគរជីនគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ ។
‑ព្រះអង្គពិតជាមិនចូលចិត្តនារីរូបស្រស់នៅទីនោះមែនឬ?សំដីមួយម៉ាត់នេះដូចចរន្តអគ្គិសនី ឆក់អារម្មណ៍ស្តេចឆភ្លាម ព្រះភ័ក្រ្កដ៏តឹងតែងក៏ស្រាប់តែធូរខ្សុយមកវិញព្រះនេត្រហាក់មានពន្លឺ។
ប្រញ៉ាប់សួរ៖
‑ថាម៉េចឯងនិយាយពីស្អីហ្នឹង?
‑ទូលបង្គំនិយាយពីនារីរូបស្រស់នៅនគរជីន។ចាងយី និយាយធ្វើឬកបែបត្រឹមត្រូវហើយថែមទាំងបរិយាយដោយ
វាសវៃឆ្ការដៃឆ្ការជើងធ្វើភ្នែកទៀតផង។
‑អឺពិតជាប្លែកណាស់ស្អាតអស្ចារ្យនារីនៅនគរជីននគរជីនសម្បូរណាស់ នារីម្នាក់ណាដែលថាមិនស្អាត
ដូចទេពអប្សនោះ?មុខឡើងក្រហមសាច់សររលោងឡើងខ្ចីសក់ខ្មៅភ្លឺរលើបដំណើរជាទីគយគន់ សំឡេងពីរោះជាងកណ្តឹងមាសទៅទៀតបើសិនជាផ្តូរនឹងផ្កាផ្កាពិតជារុះរោយបើផ្តូរនិងខែ ខែពិតជាអាប់រស្មីស្អាត…ពិតជាស្អាតណាស់…….។
ព្រះនេត្ររបស់ស្តេចឆវិលវល់ទៅមកតាមដៃរៀបរាប់របស់ចាងយី ។សូម្បីតែមាត់ក៏បិទលែងជិតទៅហើយ
រួចព្រះអង្គមានបន្ទូល៖
‑ត្រូវត្រូវពិតជាត្រូវនគរយើងជាតំបន់ចុងកាត់មាត់ញក(ដាច់ស្រយាល )យើងក៏មិនធ្លាប់ជួបប្រទះក្មេងស្រីនគរជីនដែរ។កុំតែបានឯងរំលឹក កុំអីយើងពិតជាភ្លេចឲ្យឈឹង!តែម្តងបើអ៊ីចឹង!ឯងប្រញ៉ាប់ទៅធ្វើកិច្ចការហ្នឹង!ទៅ
ទៅនាំយកផលិតផលពិសេសទាំងនោះត្រឡប់មកឲ្យយើងវិញកុំខាន។
‑ក៏ប៉ុន្តែ……..។
‑ចាំបាច់និយាយស្អីរឿងលុយកាក់ចាំបាច់ត្រូវតែប្រើហើយ ។
ស្តេចឆក៏ប្រទានប្រាក់កាសយ៉ាងច្រើនឲ្យទៅចាង‑យីហើយបញ្ជាក់ថា ប្រញ៉ាប់ទៅបំពេញកិច្ចការនេះឲ្យរហ័សរហួន។
ចាងយី ក៏មានចេតនាផ្សព្វផ្សាយរឿងនេះ។រឿងនេះក៏បានលេចឮដល់ស្នំណានហូវ និងជិនស៊ីវ អ្នកទាំងពីរមានការបារម្ភយ៉ាងខ្លាំងក៏ប្រញ៉ាប់ប្រញ៉ាល់ចាត់មនុស្សឲ្យទៅទាក់ទងចាងយីប្រាប់ថា៖
‑ពួកខ្ញុំឮថាលោកម្ចាស់បានទទួលបញ្ជាពីព្រះអង្គទៅទិញទំនិញពិសេសពីនគរជីន ទើបខ្ញុំស្កាត់មកជួបដើម្បីជូនសាហ៊ុយខ្លះគ្រាន់ធ្វើដំណើរតាមផ្លូវ។ ហេតុនេះចាងយី ក៏ក្បៀសបានមួយចំនួនទៀត។ថ្ងៃនេះត្រូវដល់ពេលលាស្តេចឆចេញដំណើរហើយ ។តែចាងយីធ្វើឫកដូចជាមិនដាច់អាល័យទាល់តែសោះរួចនិយាយថា៖
‑ទូលបង្គំទៅនគរជីនលើកនេះផ្លូវវែងឆ្ងាយណាស់ដំណើរក៏មិនសូវស្រួល មិនដឹងថាថ្ងៃណាទើបអាចត្រឡប់មកដល់វិញទេហេតុនេះ សូមព្រះអង្គព្រះមេត្តាប្រទានស្រាដល់ទូលបង្គំពីរបីកែវគ្រាន់ជាការលើកទឹកចិត្ត !
‑បាន! បាន! ស្តេចឆហៅគេចាក់ស្រាឲ្យយ៉ាងរូសរាន់។ ចាងយី ផឹកអស់ជាច្រើនកែវមុខឡើងក្រហមឆ្លៀតឱកាសនេះក៏ធ្វើឫកធ្វើពារថ្វាយបង្គំស្តេចឆរួចស្នើសុំម្តងទៀត៖
‑ទីនេះគ្មានអ្នកផ្សេងហ៊ានសុំការយោគយល់ពីព្រះអង្គទេសូមព្រះអង្គមេត្តាហៅអ្នកជិតដិតបំផុត ជូនស្រាដល់ទូលបង្គំខ្លះទៀតជាការលើកទឹកចិត្តបន្ថែមឲ្យកាន់តែក្លៀវក្លា។
‑មិនអីទេគ្មានបញ្ហាឲ្យតែឯងឆាប់បញ្ចប់ភារកិច្ចទៅបានហើយ។ ដោយយល់មុខ”ទំនិញពិសេស” ស្តេចឆក៏បានហៅស្នំជាទីស្រឡាញ់ទាំងពីរឲ្យចេញមកចាក់ស្រាជូនដំណើរចាងយី។
គ្រាន់តែក្រឡេកឃើញភ័ក្រភ្លាម។សូម្បីតែស្រាក៏ចាងយីលែងហ៊ានផឹកដែរ។ ។គ្រឹបលុតជង្គង់មុខស្តេចឆក្រាបក្បាលដល់ដីហើយនិយាយថា៖
‑សូមព្រះអង្គសម្លាប់ទូលបង្គំចុះទូលបង្គំបានបោកប្រាស់ព្រះអង្គហើយ។
‑រឿងអីទៅ ?ស្តេចឆភ្ញាក់ក្រញ៉ាង ។
ចាង‑យី តប ៖
‑ទូលបង្គំដើរមួយចំហៀងផែនដីទៅហើយមិនដែលឃើញស្រីណាស្រស់ស្អាតស្មើនឹងស្នំឯករបស់ព្រះអង្គ
ទាំងពីរនាក់នេះទេពីមុនទូលបង្គំបាននិយាយថានិងទៅជួយទិញ” ទំនិញពិសេស”នៅនគរជីន ។ដោយហេតុពុំដែលឃើញស្នំឯកទាំងពីរឥឡូវដល់បានឃើញហើយយល់ថាគឺជាការបោកប្រាស់ព្រះអង្គដូច្នេះទូលបង្គំគួរតែស្លាប់ !
ឮនិយាយបែបនេះទើបស្តេចឆបន្ធូរខ្យល់ហើយមានបន្ទូលទៅកាន់ចាងយីៈ
‑យើងស្មានតែរឿងស្អី! បើអ៊ីចឹង!ឯងមិនចាំបាច់ចេញដំណើរទេហើយក៏មិនបាច់បន្ទោសខ្លួនឯងដែរ ។យើងក៏ដឹងដែរ!ថាក្រោមមេឃលើដីនេះពិតជាគ្មាននារីណាស្អាតដូចស្នំសម្លាញ់យើងទាំងពីរនេះទេ មែនឬមិនមែន?ហើយក៏ម៉ិចភ្នែកធ្វើមុខដាក់ស្នំទាំងពីរណានហូវនិងជីនស៊ីនក៏ញាក់ភ្នែកសងមកវិញហើយបញ្ចេញសូរស័ព្ទៈ
‑អ៊ឹ!ចាប់ពីពេលនោះមកស្តេចឆក៏បានផ្លាស់ប្តូរឥរិយាបថចំពោះចាងយី។ ចាងយីក៏បានរស់នៅយ៉ាងសុខសាន្តតរៀងទៅ ៕ពុតសាម៉ាត់