សាកសព​ត្រូវ​បាន​​​គរ​នៅ​ក្នុង​កន្លែង​​បញ្ចុះសព​ក្នុង​ប្លុក​ជំងឺ​​រាតត្បា​ត​អឺរ៉ុប

អត្រានៃការចាក់ថ្នាំវ៉ាក់សាំងទាបនិងកង្វះទំនុកចិត្តលើវ៉ាក់សាំងបានធ្វើឱ្យប្រទេសរ៉ូម៉ានីមានការតានតឹងក្នុងខ្លួនដើម្បីដោះស្រាយជាមួយនឹងរលកថ្មីនៃជំងឺរាតត្បាត។គិលានុបដ្ឋាយិកាClaudiu Ionita ដកដង្ហើមធំខណៈដែលIonitaឈរនៅពីមុខជួរសាកសពក្នុងទីបញ្ចុះសពនៃមន្ទីរពេទ្យសាកលវិទ្យាល័យ Bucharest ក្នុងប្រទេសរ៉ូម៉ានីថា”ចំនួនអ្នកស្លាប់កំពុងកើនឡើងឥតឈប់ឈរ” ។នៅលើសាឡុងនីមួយៗ មានសាកសពដាក់ក្នុងថង់ខ្មៅ។កន្លែង​បញ្ចុះ​សព​នេះ​អាច​ផ្ទុក​សាកសព​បាន​ចំនួន១៥។ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​CNNបាន​ចុះ​ទៅ​យក​ព័ត៌មានមានសាកសព​ចំនួន៤១នាក់។ សាកសព​បាន​គរ​នៅ​តាម​ផ្លូវ​ខាងក្រៅ ខណៈ​ការកាន់ទុក្ខបានបន្លឺឡើងពីខាងក្នុងកន្លែងបញ្ចុះសព។ស្ត្រីម្នាក់ត្រូវបានអនុញ្ញាតឱ្យនៅខាងក្នុងដើម្បីជួបឪពុករបស់នាងជាលើកចុងក្រោយ។រហូតមកដល់ពេលនេះរូម៉ានីបានកត់ត្រាការឆ្លងជាង១.៧លានករណីក្នុងនោះមានអ្នកស្លាប់ជាង៥៥,៣០០ នាក់ពីCovid-19 ។វេជ្ជបណ្ឌិត Anca Streinu-Cercel នៅមន្ទីរពេទ្យបាននិយាយថា”រលកនៃ Covid-19 នេះគឺអាក្រក់ជាងជំនាន់មុនៗវាដូចជាសង្រ្គាម។ យើងចូលទៅក្នុងបន្ទប់ព្យាបាល ។ប៉ុន្តែយើងមិនដឹងថាយើងនឹងចេញមកនៅពេលណានោះទេ” ។ វិទ្យាស្ថានជាតិ Bals នៅទីក្រុង Bucharest នៃប្រទេសរ៉ូម៉ានីបាននិយាយថាមន្ទីរពេទ្យធំបំផុតសម្រាប់ជំងឺឆ្លង។មន្ទីរពេទ្យសាកលវិទ្យាល័យ Bucharest គឺជាកន្លែងព្យាបាលដ៏ធំបំផុតនៅក្នុងរដ្ឋធានីរ៉ូម៉ានីដែលព្យាបាលអ្នកជំងឺ Covid-19 ។ មន្ទីរពេទ្យនេះកំពុងតស៊ូជាមួយនឹងរលកទី៤នៃCovid-19 ដែលជាការផ្ទុះឡើងដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសរ៉ូម៉ានី។Ionita បាននិយាយថា “ចាប់តាំងពីខ្ញុំចាប់ផ្តើមជាគិលានុបដ្ឋាយិកាមកខ្ញុំមិនដែលគិតថាខ្ញុំត្រូវឆ្លងកាត់រឿងបែបនេះទេ។ ខ្ញុំមិនដែលគិតថាគ្រោះមហន្តរាយបែបនេះអាចកើតឡើងនោះទេ”។គ្រែទាំងអស់នៅជាន់ខាងលើជាច្រើននៃមន្ទីរពេទ្យលើកលែងតែបន្ទប់ថែទាំដែលទើបនឹងពង្រីកថ្មីៗឥឡូវនេះពេញហើយ។គិលានុបដ្ឋាយិកា​ម្នាក់​កំពុង​ប្តូរ​កម្រាល​ពូក​លើ​គ្រែ​ទទេព្រោះ​អ្នក​ដែល​ដេក​លើ​វា​បាន​ស្លាប់​ហើយ ត្រូវ​គេ​យក​ទៅ​កន្លែង​បញ្ចុះ​សព។នៅខាងក្នុងបន្ទប់បញ្ចុះសពគ្រូពេទ្យម្នាក់បានដំដែកគោលលើមឈូសឈើ ខណៈដែលសហការីម្នាក់ទៀតបានបាញ់ថ្នាំសម្លាប់មេរោគពីលើមឈូស។សម្រាប់អ្នកស្លាប់ដោយសារ Covid-19នឹងមិនមានការធ្វើបុណ្យសពជូនពួកគាត់ទេ។រូម៉ានីមានអត្រាចាក់វ៉ាក់សាំងទាបបំផុតមួយនៅអឺរ៉ុប។តិចជាង៣៦%នៃចំនួនប្រជាជនរបស់ប្រទេសរូម៉ានីត្រូវបានចាក់វ៉ាក់សាំងទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសបានចាប់ផ្តើមល្អក្នុងខែធ្នូ ឆ្នាំ២០២០ក៏ដោយ។បុគ្គលិកសុខាភិបាលនិងមន្ត្រីបានសន្មត់ថាអត្រាការចាក់វ៉ាក់សាំងទាបនៅក្នុងប្រទេសរូម៉ានីដោយសារកត្តាមួយចំនួនរួមទាំងការសង្ស័យរបស់សាធារណជនជំនឿសាសនាដ៏ជ្រាលជ្រៅ និងការបំភ័ន្តនៃព័ត៌មានមិនពិតដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។នៅពេលដែលវេជ្ជបណ្ឌិត Alexandra Munteanu មកធ្វើការនៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយក្នុងទីក្រុង Bucharest បន្ទាប់ពីការផ្លាស់ប្តូរពេលយប់នៅក្នុងមន្ទីរពេទ្យលោកស្រីវេជ្ជបណ្ឌិតបានកត់សម្គាល់ឃើញថា ចំនួនអ្នកទទួលថ្នាំបង្ការមានកម្រិតទាបណាស់។Munteanuដឹងថាគ្រោះថ្នាក់នៃជំងឺរាតត្បាតមិនទាន់ធ្វើឱ្យមនុស្សជាច្រើនភ័យខ្លាចនៅឡើយ។វេជ្ជបណ្ឌិតស្រីរូបនេះបាននិយាយថា”មានវេជ្ជបណ្ឌិតជាច្រើន រួមទាំងខ្លួនខ្ញុំផ្ទាល់ដែលព្យាបាលអ្នកជំងឺCovid-19 ហើយយើងកំពុងព្យាយាមបញ្ចុះបញ្ចូលមនុស្សថាជំងឺនេះពិតជាមានមែន”។Suceava ដែលជាជើងហោះហើរមួយម៉ោងនៅភាគឦសាននៃទីក្រុង Bucharest មានអត្រាចាក់វ៉ាក់សាំងទាបបំផុតនៅក្នុងប្រទេសរូម៉ានី។”នេះជាតំបន់ដែលមានទំនៀមទម្លាប់សាសនាដ៏រឹងមាំនិងមានប្រជាជនច្រើន។ ប៉ុន្តែBucharestមានមានតិចតួចណាស់ដែលគាំទ្រវ៉ាក់សាំង ហើយខ្ញុំដឹងច្បាស់ថាមានអ្នកខ្លះប្រឆាំងនឹងវ៉ាក់សាំង។ យើងមានភ័ស្តុតាងពីមន្ទីរពេទ្យ ពីអ្នកជំងឺដែលរស់នៅ។នៅក្នុងសហគមន៍សាសនាដូចគ្នាដែលBucharest របស់ពួកគេបានណែនាំពួកគេមិនឱ្យចាក់វ៉ាក់សាំង” វេជ្ជបណ្ឌិត Alexandru Calancea អាយុ៤០ឆ្នាំបាននិយាយ។វ៉ាក់សាំង Covid-19 នៅក្នុងប្រទេសរូម៉ានី សុទ្ធតែត្រូវបានធ្វើតេស្តយ៉ាងទូលំទូលាយសម្រាប់ប្រើលើកុមារហើយត្រូវបានបង្ហាញថាមានសុវត្ថិភាព និងមានប្រសិទ្ធភាព។ទោះជាយ៉ាងណាក៏ដោយវាមិនបានបញ្ឈប់មនុស្សជាច្រើនពីការផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងប្រព័ន្ធផ្សព្វផ្សាយអំពីវ៉ាក់សាំងនោះទេ។គិលានុបដ្ឋាយិកាIonita បាននិយាយថា “វ៉ាក់សាំងគឺជាខ្សែបន្ទាត់រវាងជីវិតនិងការស្លាប់។ មនុស្សគ្រប់គ្នាគួរតែយល់អំពីវា៕ពុតសាម៉ាត់


អ្នកជំងឺCOVID-19ត្រូវបានភ្ជាប់ជាមួយឧបករណ៍ជំនួយអាយុជីវិត។រូបភាពAP