ថៃ្ង​នេះឆ្លងថ្មី៣២នា​ក់ជាសះស្បើយថ្មី​៣០នាក់និ​ងស្លាប់ថ្មី៤​នាក់

កម្ពុជារកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​៣២នាក់(PCR)ខណៈ​ឣ្នកជាសះស្បើយចំនួន​៣០នាក់ និងករណីស្លាប់​៤នាក់​(៣នាក់មិនបានចាក់វ៉ាក់សាំង)។ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៤ខែវិច្ឆិកា​​​​​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី៣២នាក់ទៀតជាសះស្បើយ៣០នាក់និងស្លាប់​ថ្មី៤នាក់។
-ករណីឆ្លង​សហគមន៍២៥នាក់
-អ្នកដំណើរពីបរទេស៧នាក់
គិតត្រឹមព្រឹក ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២១
-អ្នកឆ្លងសរុប=១២០,០០៩នាក់
-អ្នកជាសះស្បើយ=១១៦,៣៨៧នាក់
-អ្នកស្លាប់= ២,៩១៨នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥