ក្រសួងម​ហាផ្ទៃសម្រេច​អនុញ្ញាតឱ្យបង្កើតគណ​បក្សអ​នាគ​តជាតិ

ភ្នំពេញ៖ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យបង្កើត «គណបក្សអនាគតជាតិ» សរសេរជាអក្សរកាត់ គ.អ.ជ. និងមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាល ស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ក្រសួងមហាផ្ទៃ បានបន្ដថា ដូច្នេះដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប) ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សអនាគតជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមបញ្ញត្តិមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕
ដោយ ៖នាយកដ្ឋានព័ត៌មានវិទ្យា