
បេក្ខជនប្រធានាធិបតីហ្វីលីពីនសារភាពថាលោកធ្លាប់ជក់ថ្នាំតំហ្វេតាមីនព្រោះលោក«ល្ងង់»
Manny Pacquiaoដែលជាអតីតអ្នកប្រដាល់និងជាបេក្ខជនសម្រាប់តំណែងប្រធានាធិបតីហ្វីលីពីនក្នុងឆ្នាំ ២០២២បាននិយាយថាលោក”ឆោតល្ងង់”នៅពេលលោកជក់ថ្នាំតំហ្វេតាមីនកាលពីពេលលោកនៅក្មេង។បេក្ខភាពប្រធានាធិបតីហ្វីលីពីន Manny Pacquiao បាននិយាយថាលោកជាមនុស្ស “ឆោតល្ងង់”និង “មិនយល់ព័ត៌មាន” អំពីច្បាប់នៅពេលដែលលោកតំហ្វេតាមីនកាលពីនៅក្មេង។ប៉ុន្តែបានសង្កត់ធ្ងន់ថា អ្នកបំពានឥឡូវនេះដឹងថាគ្រឿងញៀនខុសច្បាប់និងសមនឹងទទួលការផ្តន្ទាទោស។Pacquiao ដែលជាអតីតអ្នកប្រដាល់ជើងឯកពិភពលោកគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលគាំទ្រប្រធានាធិបតីដែលកំពុងកាន់អំណាចRodrigo Duterteនៅក្នុងសង្គ្រាមគ្រឿងញៀនដ៏ចម្រូងចម្រាស់ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ទោះជាយ៉ាងណាក៏ដោយនៅពេលដែលលោកបានប្រកាសបេក្ខភាពរបស់លោកនៅឆ្នាំបន្ទាប់ លោក Pacquiaoបានបំបែកខ្លួនចេញពីលោកDuterteដែលកំពុងប្រឈមមុខនឹងការស៊ើបអង្កេតអន្តរជាតិលើសង្រ្គាមគ្រឿងញៀន។សង្គ្រាមនេះបានក្លាយជាប្រធានបទនៃការរិះគន់ពីស្ថាប័នជាច្រើនព្រោះករណីជនសង្ស័យជាច្រើនត្រូវបានដោះស្រាយនៅនឹងកន្លែងដោយគ្មានការកាត់ទោស។លោក Pacquiao បាននិយាយថាជនសង្ស័យគួរតែត្រូវបាន”ផ្តល់ឱកាសឱ្យការពារខ្លួន”។Pacquiao បាននិយាយថា “យើងត្រូវតែឃាត់ខ្លួនអ្នកប្រើប្រាស់និងអ្នកជួញដូរគ្រឿងញៀនតាមច្បាប់” ដោយសន្យាថានឹងបន្តសង្រ្គាមគ្រឿងញៀន”តាមរបៀបត្រឹមត្រូវ”។លោក Pacquiao អាយុ៤២ ឆ្នាំ ដែលកាន់អាសនៈក្នុងព្រឹទ្ធសភាហ្វីលីពីនបានសារភាពថា”ពីមុនខ្ញុំល្ងង់ នោះហើយជាមូលហេតុដែលខ្ញុំប្រើថ្នាំញៀនខ្ញុំមិនដឹងច្បាប់” ។ក្នុងឆ្នាំ២០១៦លោក Pacquiao “បានធ្វើឱ្យពិភពកីឡាមានការភ្ញាក់ផ្អើល”ដោយបានសារភាពថាបានប្រើប្រាស់ថ្នាំញៀនតំហ្វេតាមីនកាលពីក្មេង។ដោយស្គាល់ពីរឿងរបស់លោកតាំងពីក្មេងតាមចិញ្ចើមថ្នល់រហូតដល់អ្នកប្រដាល់ដ៏ល្បីល្បាញ។លោក Pacquiaoបានផ្ញើសារប្រឆាំងនឹងគ្រឿងញៀនអំពើពុករលួយនិងភាពក្រីក្រក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតដើម្បីបន្តតំណែងលោកDuterte។ថ្វីត្បិតតែជាតួអង្គកីឡាដ៏ល្បីល្បាញនិងជាទីពេញចិត្តរបស់សាធារណជន។ប៉ុន្តែនៅលើផ្លូវប្រកួតប្រជែងប្រធានាធិបតីលោកកំពុងប្រឈមមុខនឹងគូប្រជែងខ្លាំង។ការស្ទង់មតិនៅខែតុលាបានបង្ហាញថាបច្ចុប្បន្នលោក Pacquiao មានសំឡេងគាំទ្រត្រឹមតែ៩%ប៉ុណ្ណោះ។ ទោះជាយ៉ាងណាលោកបានសង្កត់ធ្ងន់ថ លោកនឹងមិនបោះបង់ការប្រជែងយកតំណែងប្រធានាធិបតីឡើយ។
ការធ្វើតេស្តគ្រឿងញៀនរបស់បេក្ខជនប្រធានាធិបតីហ្វីលីពីន
បទសម្ភាសន៍របស់លោក Pacquiao ត្រូវបានបង្ហោះក្នុងបរិបទនៃការចោទប្រកាន់ពីមុនរបស់ប្រធានាធិបតី Duterteទៅលើបេក្ខជនប្រធានាធិបតីម្នាក់ពីបទប្រើប្រាស់គ្រឿងញៀន។ប៉ុន្តែមិនបានបញ្ចេញឈ្មោះបុគ្គលនេះទេ។នៅថ្ងៃទី២៣ខែវិច្ឆិកា Ferdinand Marcos Jr កូនប្រុសរបស់អតីតប្រធានាធិបតី Ferdinand Marcosបានប្រកាសថាលោកបានធ្វើតេស្តគ្រឿងញៀនមួយថ្ងៃមុនហើយបានបញ្ជូនលទ្ធផលទៅប៉ូលីស។លោក Marcos Jr បច្ចុប្បន្នគឺជាបេក្ខជនដ៏ភ្លឺស្វាងសម្រាប់តំណែងប្រធានាធិបតីហ្វីលីពីន។ លោកបានប្រកាសតាមស្ថានីយទូរទស្សន៍ក្នុងស្រុកថាលោកបានធ្វើតេស្តអវិជ្ជមាន។លោកបាននិយាយថា “ខ្ញុំពិតជាមិនមានអារម្មណ៍ថាខ្ញុំជាអ្នកដែលត្រូវបានណែនាំនោះទេ។ទោះបីជាដូច្នេះក៏ដោយ ខ្ញុំជឿថាវាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាបេក្ខជនក្នុងការធានាប្រជាជនហ្វីលីពីនថាខ្ញុំប្រឆាំងនឹងគ្រឿងញៀន។នេះជាមូលហេតុដែលខ្ញុំឈរ។ លោក Marcos Jr. បាននិយាយថានៅក្នុងការស្ទង់មតិខែតុលាMarcos Jr.ត្រូវបានជ្រើសរើសដោយ៤៧%ជាប្រធានាធិបតីបន្ទាប់របស់ប្រទេសហ្វីលីពីន។ កេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីល្បាញ បន្ទាប់ពីកូនស្រីបង្កើតរបស់លោក Duterte គឺលោកស្រី Sara Duterte-Carpio បានប្រកាសពីភាពជាដៃគូដែលកំពុងដំណើរការជាមួយលោកលោកស្រី Duterte-Carpio ឈរឈ្មោះជាអនុប្រធាន៕ពុតសាម៉ាត់
លោកManny Pacquiao។រូបភាពAFP
លោកFerdinand Marcos Jr។រូបភាពAFP