
បន្តឆ្លងថ្មី៣៤នាក់សះស្បើយថ្មី៣៧នាក់ខណៈស្លាប់ថ្មី៥នាក់
ថ្ងៃចេញផ្សាយៈ November 24, 2021
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៣៤នាក់(PCR)ខណៈឣ្នកជាសះស្បើយចំនួន៣៧នាក់ និងករណីស្លាប់៥នាក់(៣នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃពុធទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២១រកឃើញអ្នកឆ្លងថ្មី៣៤នាក់ទៀតជាសះស្បើយ៣៧នាក់និងស្លាប់៥នាក់៖
-ករណីឆ្លងសហគមន៍ ២៨នាក់
-អ្នកដំណើរពីបរទេស៦នាក់
គិតត្រឹមព្រឹកថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១
-អ្នកឆ្លងសរុប=១១៩,៩៧៧នាក់
– អ្នកជាសះស្បើយ= ១១៦,៣៥៧នាក់
-អ្នកស្លាប់=២,៩១៤នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥