WHOប្រកាស​កិច្ចព្រម​ព្រៀង​ជួយ​ប្រទេ​ស​កំពុង​អភិវឌ្ឍន៍​​ដោះស្រាយ​ជំ​ងឺ​Covid-19

អង្គការសុខភាពពិភពលោក(WHO)បានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអេស្ប៉ាញ លើការចែករំលែកបច្ចេកវិទ្យាដោយឥតគិតថ្លៃដើម្បីផលិតឧបករណ៍ធ្វើតេស្តរកមើលអង្គបដិប្រាណCovid-19ដល់ប្រទេសដែលមានចំណូលទាបនិងមធ្យម។WHOកាលពីថ្ងៃទី២៣ខែវិច្ឆិកាបាននិយាយថា អង្គការនេះបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមប្រឹក្សាស្រាវជ្រាវជាតិអេស្ប៉ាញ(CSIC) ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការផលិតឧបករណ៍ធ្វើតេស្តអង្គបដិប្រាណCovid-19 នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។បច្ចេកវិទ្យានេះជួយរកឃើញអង្គបដិប្រាណនៅក្នុងខ្លួនរបស់មនុស្សដែលបានចាក់វ៉ាក់សាំងឬធ្លាប់មានCovid-19។ បច្ចេកវិទ្យានេះជួយឱ្យមន្ត្រីសុខាភិបាលមានព័ត៌មានបន្ថែមក្នុងការសម្រេចចិត្តថាតើត្រូវចាក់វ៉ាក់សាំងឡើងវិញឬអត់?។អគ្គនាយក WHO លោក Tedros Adhanom Ghebreyesu បាននិយាយថា កិច្ចព្រមព្រៀងនេះមានគោលបំណងជួយប្រទេសនានា។ជាពិសេសប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមមានឧបករណ៍បន្ថែមទៀតដើម្បីដោះស្រាយជំងឺរាតត្បាតវិសមភាពសកលក្នុងការចូលប្រើបច្ចេកវិទ្យាធ្វើតេស្តCovid-19 ។អង្គការWHOបាននិយាយថា “គោលបំណងនៃអាជ្ញាប័ណ្ណនេះគឺដើម្បីលើកកម្ពស់ការផលិត និងពាណិជ្ជកម្មយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាធ្វើតេស្តរកមេរោគCovid-19របស់CSIC” ដោយបន្ថែមថាប្រទេសដែលមានចំណូលទាបនិងមធ្យមនឹងមិនត្រូវបានបង់ថ្លៃសួយសារអាករនោះទេ។Covid-19 បានផ្ទុះឡើងនៅចុងឆ្នាំ២០១៩។ មកទល់ពេលនេះជំងឺរាតត្បាតបានឆ្លងដល់មនុស្សជាង២៥៦លាននាក់និងបានសម្លាប់មនុស្សជាង៥.១ លាននាក់។ពិភពលោកបានចាក់វ៉ាក់សាំងCovid-19ជាង ៧.៤ពាន់លានដូស ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការរីករាលដាលនៃជំងឺរាតត្បាត៕យោងតាមRT

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesu។រូបភាពGetty