ប្រមុខរដ្ឋាភិបា​លកម្ពុជានឹង​អញ្ជើញជាអ​ធិបតីដឹក​នាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើក​ទី១៣(ASEM13)នៅថ្ងៃទី២៥-២៦ខែវិច្ឆិកាឆ្នាំ២​០២១

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុនសែននឹងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១តាមរយៈប្រព័ន្ធវីដេអូ ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបញ្ជាក់ថាកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នឹងរៀបចំ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ពី វិមានសន្តិភាព រាជធានីភ្នំពេញ។