ឯកឧត្តមវេ​ង​សាខុ​នបានដឹ​​ក​នាំគណៈប្រតិភូនៅ​​ក្នុងពិធី​​គោរពព្រះបរមវិញ្ញាណក្ខ័ន្ធព្រះក​រុ​ណាសម្តេចព្រះ​នរោត្តមសី​ហ​នុ“ព្រះបរម​រតនកោដ្ឋ”

នៅព្រឹកថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១ នៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដឹកនាំគណៈប្រតិភូក្រសួងដែលជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការចំនួន១៤រូបទៅចូលរួមថ្វាយកម្រងផ្កាភ្ជាប់ជាមួយបូរពណ៌ក្រហមដែលបានចរឹកអក្សរពណ៌លឿងនូវពាក្យថា “ចងចាំជានិច្ចព្រះរាជគុណូបការៈព្រះករុណា ព្រះបរមរតនកោដ្ឋ” នៅក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្យ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”គម្រប់ខួប៩ឆ្នាំ៕សហការី