កម្ពុជាឆ្លងថ្មី៣៩នាក់ជាសះស្បើយថ្មី៣៤នាក់និងស្លាប់ថ្មី៤នាក់
ថ្ងៃចេញផ្សាយៈ November 23, 2021
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន៣៩នាក់(PCR)ខណៈឣ្នកជាសះស្បើយចំនួន៣៤នាក់ និងករណីស្លាប់៤នាក់(២នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃអង្គារទី២៣ ខែវិច្ឆិកាឆ្នាំ២០២១។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២១រកឃើញអ្នកឆ្លងថ្មី ៣៩នាក់ទៀតជាសះស្បើយ៣៤នាក់និងស្លាប់ថ្មី៤នាក់។
-ករណីឆ្លងសហគមន៍៣៣នាក់
-អ្នកដំណើរពីបរទេស៦នាក់
គិតត្រឹមព្រឹក ថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ១១៩,៩៤៣នាក់
-អ្នកជាសះស្បើយ=១១៦,៣២០នាក់
-អ្នកស្លាប់=២,៩០៩នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥