VID​EO​៖ឃុប​​ឃិត​ពុ​ករលួ​យ​ជា​ប្រព័ន្ធបើក​ដៃ​​​បទល្មើស​​​​បំ​​ផ្លាញ​មច្ឆជា​តិយ៉ា​​ង​មហ​ន្តរា​យ​នៅ​ពោ​​ធិសា​ត់

ពោធិសាត់៖ទោះជាសម្តេចក្រឡាហោមសខេងបានព្រមានអភិបាលខេត្តទំាងអស់នៅជុំវិញបឹងទន្លេសាប បើខេត្តណានៅតែមានបទល្មើសនេសាទច្រើននិងត្រូវដកពីតំណែង។សូមបញ្ជាក់ថាដើម្បីលើស្ទួយជីវភាព របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានលុបចោល ឡូតិ៍នេសាទ ទំាងអស់ នៅក្នុងបឹងទន្លេសាប ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើនេសាទតាមលក្ខណៈគ្រួសារ។ប៉ុន្តែផ្ទុយទៅវិញបន្ទាប់លុបចោលឡូត៏នេសាទហើយបទល្មើសគឺកើតឡើងយ៉ាងខ្លំាងដែលបញ្ហានេះចំាបាច់ឲ្យរាជរដ្ឋាភិបាលដោះស្រាយជាបន្ទាន់។ប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាបនៃស្រុកក្រគរនិងស្រុកបាកានខេត្តពោធិសាត់បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ប្រភេទឆ្នុកភ្លើងពណ៌របាំងលបក្រញឹក៥លីកើតឡើងយ៉ាងរាលដាលធ្វើឲ្យធនធានមច្ឆជាតិត្រូវប្រឈមនឹងសេចក្តីវិនាសហិនហោច។ប្រជានេសាទបានឲ្យដឹងទៀតថា ទាល់តែមានការបើកដៃពីមន្ទីរ ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលជលផលនិងមន្រ្តីបរិស្ថានប្រចាំតំបន់បឹងទន្លេសាប ក្នុងស្រុកក្រគរ និងស្រុកបាកាន ទើបបទល្មើសនេសាទកើតឡើងយ៉ាងរលូន។ចំណែកលោកភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោសាត់និងលោកឡាយវិសិដ្ឋប្រធានមន្ទីរកសិកម្មខេត្តពោធិសាត់ដុះស្លែបណ្តោយឲ្យបទល្មើសនេសាទកើតឡើងយ៉ាងពេញបន្ទុក។សេចក្តីរាយការណ៍ពីប្រជានេសាទក្នុងឃុំអន្សាចំបក់និងឃុំកំពង់លួង ស្រុកក្រគរបានឲ្យដឹងថា ទាល់តែមានការបើកដៃពីលោកយូ សុវិចិត្រ នាយសង្កាត់រដ្ឋបាលជលផលស្រុកក្រគរ និងលោកឡាយវិសិដ្ឋប្រធានមន្ទីកសិកម្មខេត្តពោសាត់ ព្រមទាំងលោកភុំវិមលនាយខ័ណ្ឌរដ្ឋបាលជលផលខេត្តពោសាត់ទើបបទល្មើសនេសាទអាចកើតឡើងពេញទំហឹង។ទន្ទឹមនឹងនេះក៏មានការរួមដៃពីសំណាក់លោកច្រឹងតាំងលីមេរងអធិការប្រចាំខេត្តពោសាត់ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ប្រភពខ្លះបានឲ្យដឹងថាមានបុគ្គលម្នាក់ឈ្មោះសីជាអ្នករត់ការបង់លុយឲ្យមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបបទល្មើសនេសាទរាលដាលយ៉ាងគំហុកនាពេលបច្ចុប្បន្ននេះ។ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះអង្គភាពយើងបានទំនាក់ទៅមន្រ្តីពាក់ព័ន្ធខាងលើនេះដែរតែមិនអាចទាក់ទងបាន។ប្រជានេសាទនៅតំបន់បឹងទន្លេសាបក្នុងស្រុកក្រគរនិងស្រុកបាកានខេត្តពោសាត់បានជំរុញឲ្យលោកពុំសុថាប្រធានរដ្ឋបាលជលផលនិងលោកជាវតាយអភិបាលខេត្តពោធិសាត់ថ្មីចាត់វិធានការបង្ក្រាបបទល្មើសនេសាទជាបន្ទាន់។ដោយហេតុថាបច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ប្រភេទឆ្នុកភ្លើងពណ៌នឹងរបាំងលប(បរ)នៅចំណុច(អ្នកតាស្ដេចក្មេង)(សក់សេះ)(ផ្លូវកណ្ដាល)កើតឡើងយ៉ាងពេញបន្ទុកហើយលោកឡាយវិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិសាត់ និងលោក ភុំ វិមល មេរដ្ឋបាលជលផលខេត្តពោសាត់សម្ងំស្ងាត់ឈឹង!។
ប្រការនេះហើយទើបមន្រ្តីរដ្ឋបាលជលផលនិងមន្រ្តីបរិស្ថានប្រចាំតំបន់បឹងទន្លេសាបនៃស្រុកក្រគរនិងស្រុកបាកានកំពុងសប្បាយប្រមូលលុយពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់។សារព័ត៌មានយើងផ្សព្វផ្សាយនេះក្នុងស្មារតីចូលរួមផ្សព្វផ្សាយនិងគ្រប់គ្រងការពារអភិរក្សនិងអភិវឌ្ឍន៍ធនធានជលផលឲ្យបានស្ថិតស្ថេរនិងនិរន្តរភាពសម្រាប់កូនខ្មែរទាំងអស់គ្នា។អាស្រ័យដូចនេះយើងទាំងអស់គ្នាត្រូវរួមសហការគ្នាគ្រប់គ្រងធនធានជលផលឱ្យចៀសផុតពីការបំផ្លិចបំផ្លាញនានាដោយរក្សាបាននូវតុល្យភាពរវាងការអភិវឌ្ឍន៍និងការអភិរក្សដើម្បីជាប្រយោជន៍នៃប្រជាជនកម្ពុជាជំនាន់ក្រោយៗតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ដើម្បីធានានិរន្តរភាពធនធានជលផលនៅកម្ពុជា៕ជាគន្ធា