ប្រធាន​ក្រុមការងារ​រា​ជរដ្ឋាភិបាលនិ​ងជាប្រធា​នក្រុមកា​រងារគណបក្សអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីក្រុងពាលីបញ្ចុះបឋម​សិលាសាងសង់​អ​គារទី២មន្ទីរពេ​ទ្យបង្អែកស្រុ​កក្រូច​ឆ្មារ

នៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារមានទីតាំងស្ថិតក្នុងភូមិខ្សាច់ប្រឆេះលើឃុំក្រូចឆ្មារស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀមនិងស្រុកជើងព្រៃខេត្តកំពង់ចាមបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារទី២មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ៕សហការី