សម្តេ​ចហ៊ុនសែន៖“ស្វាគ​មន៍ទេ​សចរវ៉ាក់សាំង”

សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហោះនូវចំរៀងមួយបទមានអត្ថន័យជាមួយទំនុកច្រៀង បង្ហាញពីភាព“ស្វាគមន៍ទេសចរវ៉ាក់សាំង”។ សម្តេចហ៊ុនសែនបានមានប្រសាសន៍ថារៀបរាប់ថាស្ថិតក្នុងបរិបទដែលប្រទេសយើងពោរពេញដោយសន្តិភាពប្រជាពលរដ្ឋយើងអាចធ្វើដំណើរនៅគ្រប់ទឹសទីទាំងអស់ដោយពុំមានការភ័យខ្លាចដូចសម័យសង្គ្រាមនោះឡើយ ។ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសចាប់បើកប្រទេសឡើងវិញលើគ្រប់គ្រប់វិស័យ ដោយផ្តើមទទួលទេសចរណ៍វ៉ាក់សាំងចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ក្នុងនោះ ប៉ូលសំខាន់នៃខេត្តព្រះសីហនុ និងតំបន់កោះមួយចំនួន ត្រូវបានកំណត់ក្នុងគោលដៅទេសចរណ៍ផងដែរ ។
តាមរយៈបទចម្រៀងខាងក្រោមនេះ បងប្អូនជនរួមជាតិ នឹងបានឃើញពីទេសភាពដ៏ល្អត្រកាល បែបធម្មជាតិរបស់កម្ពុជាយើងសុទ្ធសាធ ដែលជាមរតកគ្មានពីរនៅលើពិភពលោកនេះ ។
សម្តេចហ៊ុនសែន ក៏សូមអោយបងប្អូនជនរួម គឺសូមរីករាយស្ដាប់ និងទស្សនាជាមួយចម្រៀងមួយបទក្រោមចំណងជើងថា “កោះរ៉ុងចាំស្នេហ៍” ដែលមាននៅលើផេកសម្តេច៕សហការី