ថៃ្ងនេះកម្ពុជាករណីឆ្លងថ្មី៤០នាក់ជាសះស្បើយថ្មី៣៧នាក់និងស្លាប់ថ្មី៥នាក់
ថ្ងៃចេញផ្សាយៈ November 20, 2021
រហូតដល់ថ្ងៃទី២០វិច្ឆិកា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៤០នាក់(ឆ្លងសហគមន៍៣៤ និងនាំចូល៦នាក់)និងមានជាសះស្បើយ៣៧នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១១៩៨២៦នាក់និងចំនួនជាសះស្បើយសរុបកើន១១៦២០៦នាក់និងស្លាប់ថ្មី៥នាក់(មិនបានចាក់វ៉ាក់សាំង ៣នាក់)សរុបស្លាប់២៨៩១នាក់។សូមបន្តអនុវត្តន៍៣កុំ៣ការពារនិងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥