ឡាវ​ផលិត​​ថ្នាំ​សម្រាប់​ព្យាបា​ល​ជំងឺ​Covid-19

ក្រសួង​សុខាភិបាល​ឡាវ​បាន​អនុម័ត​សហគ្រាស​ឱសថ​រដ្ឋលេខ៣ដើម្បី​ផលិត​ថ្នាំ Molnupiravirជា​ថ្នាំ​លេបដើម្បី​ជួយ​ព្យាបាល​ជំងឺCovid-19។អគ្គនាយករងនៃសហគ្រាសឱសថរដ្ឋលេខ៣របស់ប្រទេសឡាវលោក Phoukhong Chommala បានបញ្ជាក់ថាខ្លួននឹងចាប់ផ្តើមផលិតថ្នាំ Molnupiravir ចាប់ពីខែធ្នូខាងមុខនេះ ជាមួយនឹងបរិមាណគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺប្រហែល១,០០០នាក់។ នេះបើយោងតាមសារព័ត៌មាន Vientiane Times ។ផែនការ​ផលិត​បែប​នេះ​គឺ​ធ្វើ​ឡើង​តាម​អនុសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Bounfeng Phommalaysith រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ប្រទេសឡាវ។បើតាមលោក Chommala ថ្នាំMolnupiravirគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19។ជាមួយនឹងកម្មវិធីសាកល្បងនេះគឺមនុស្សដែលមានអាយុពី១៨-៦៥ ឆ្នាំដែលមានរោគសញ្ញាស្រាលឬមធ្យមហើយស្ថិតក្នុងដំណាក់កាលដំបូងនៃការឆ្លងមេរោគ។លើសពីនេះ មនុស្សទាំងនេះមិនគួរមានសញ្ញានៃជំងឺរលាកសួតឬកង្វះអុកស៊ីសែនឡើយ។មនុស្សម្នាក់ៗនឹងត្រូវបានផ្តល់ថ្នាំគ្រប់គ្រាន់សម្រាប់រយៈពេល៥ថ្ងៃនៃការព្យាបាល។មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលចំណីអាហារនិងឱសថឡាវ បាននិយាយថា ក្រសួងសុខាភិបាលរបស់ប្រទេសនេះកំពុងពិនិត្យមើលប្រសិទ្ធភាពរបស់ថ្នាំ molnupiravir និងវាយតម្លៃថាតើវាមានប្រសិទ្ធភាពជាងវិធីព្យាបាលដទៃទៀត។ អង្គការសុខភាពពិភពលោក (WHO) នឹងត្រួតពិនិត្យការផលិតនិងការធ្វើតេស្តថ្នាំ Molnupiravir ក្នុងប្រទេសឡាវ។Molnupiravir ត្រូវបានបង្កើតឡើងដំបូងដោយសាកលវិទ្យាល័យ Emory (សហរដ្ឋអាមេរិក) ដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយ។ បន្ទាប់ពីនោះ ក្រុមហ៊ុន Ridgeback Biotherapeutics ដែលមានមូលដ្ឋាននៅទីក្រុងMiamiបានទិញវានិងចាប់ដៃគូជាមួយក្រុមហ៊ុន Merck ដើម្បីអភិវឌ្ឍវាបន្ថែមទៀត។អត្ថប្រយោជន៍ដ៏ធំរបស់Molnupiravir គឺថាវាជាថ្នាំលេប ដែលខុសពីការព្យាបាល Covid-19 ផ្សេងទៀតក្នុងទម្រង់ជាការចាក់។ នេះ​ជា​ថ្នាំ​ប្រឆាំង​មេរោគ​ផ្ទាល់​មាត់​ដំបូង​គេ​ដែល​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​ Covid-19៕យោងតាម Vientiane Times

(រូបភាព៖ SH)។