ឆ្លងថ្មីមា​នចំនួន៥៤នាក់​ជាសះស្បើយថ្មី៥០​នាក់និងស្លាប់​ថ្មី៦នាក់

កម្ពុជារកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​៥៤នាក់(PCR)ខណៈ​ឣ្នកជាសះស្បើយចំនួន​៥០នាក់ និងករណីស្លាប់៦នាក់(៥នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ ខែវិច្ឆិកា​​​​​​ឆ្នាំ២០២១។​នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៧ ខែវិច្ឆិកា​​​​​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៥៤នាក់ទៀតជាសះស្បើយ៥០នាក់និងស្លាប់​ថ្មី៦នាក់។
-ករណីឆ្លង​សហគមន៍៥០នាក់
-អ្នកដំណើរពីបរទេស៤នាក់
គិតត្រឹមព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១
-អ្នកឆ្លងសរុប=១១៩,៧៤១នាក់
-អ្នកជាសះស្បើយ= ១១៦,១២២នាក់
-អ្នកស្លាប់= ២,៨៨៧នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥