សម្តេចហ៊ុនសែនអំពាវនាវឱ្យមានពលរដ្ឋនិងអាជ្ញាធរបង្កើនការយកចិត្តទុកដាក់ថែសុខភាពក្នុង​អំឡុងពេល​ដែលរដូវរ​​ងានឹងចូ​ល​ម​កដល់​នា​ពេល​ខាង​មុខ

ក្នុងសារសំឡេងពិសេសនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យមានពលរដ្ឋនិងអាជ្ញាធរបង្កើនការយកចិត្តទុកដាក់ជាពិសេសមើលថែមនុស្សចាស់ក្នុងអំឡុងពេលដែលរដូវរងានឹងចូលមកដល់នាពេលខាងមុខ ដោយថាដើម្បីផ្តល់ភាពកក់ក្តៅនិងចូលរួមទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងរដូវរងា។
សម្តេចហ៊ុន សែនមានប្រសាសន៍ថាតាមបទពិសោធន៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺតែងតែ ឆ្លងរាលដាលច្រើនក្នុងពេលដែលផ្លាស់ប្តូរអាកាសធាតុចូលរដូវរងា។ សម្តេចក៏បានជំរុញឱ្យក្រុម គ្រួសារ អាជ្ញាធរ កាកបាទក្រហម សប្បុរសជន និងតាមទីវត្តអារ៉ាឱ្យជួយឧបត្ថម្ភជា អាវរងា ភួយ មុង ដល់ ជីដូនជីតា មាតាបិតា យាយជីតា តាជី ព្រះសង្ឃដែលមានវ័យចាស់ជរា ជាពិសេស មនុស្សចាស់ដែលគ្មានទីពឹង ដើម្បីឱ្យពួកគាត់មាន លទ្ធភាពក្នុងការឆ្លើយតបនឹងរដូវរងា ក៏ដូចជាជំងឺ ឆ្លងនានាក្នុងរដូវរងាបាន។
សម្ដេចហ៊ុនសែនបាបបញ្ជាក់ថារដូវរងាបាននាំមក នូវជំងឺផ្សេងៗ ជាពិសេសផ្ដាសាយ ផ្ដាសាយក្នុងអំឡុងពេលកើតកូវីដនេះវាងាយនាំឱ្យមានការ ឆ្លងនូវជំងឺកូវីដពិតប្រាកដ។ ជារួមសារមួយនេះ អំពាវនាវដល់ពលរដ្ឋរបស់យើងឱ្យមានការយក ចិត្តទុកដាក់ការពារនូវសុខភាពក្នុងរដូវរំហើយនេះ ក្នុងដំណាក់កាលដែលប្រទេសរបស់យើងនៅមិន ទាន់បញ្ចប់នូវជំងឺកូវីដ-១៩ ដែលហានិភ័យ នៅមានខ្ពស់នៅឡើយ។ ប៉ុន្តែបើយើងមានការយក ចិត្តទុកដាក់ថែទាំសុខភាពគឺយើងនឹងឆ្លងកាត់បាន នូវដំណាក់កាលដែលនឹងត្រូវឆ្លងកាត់នៅរយៈ ពេលខ្លីខាងមុខនេះ» ។សម្ដេចក៏អំពាវនាវដល់ ពលរដ្ឋដែលចេញដើរកម្សាន្តក្នុងអំឡុងព្រះរាជពិធី បុណ្យអុំទូកនេះឱ្យថែរក្សានូវសុវត្ថិភាព និងការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងពេលថ្ងៃសម្រាកនេះផងដែរ។សម្តេចហ៊ុនសែនក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែឆ្នាំ២០២១។សូមជូនពរបងប្អូនជនរួមជាតិទាំងអស់ដែលធ្វើដំណើរកំសាន្តទីជិតទីឆ្ងាយសូមប្រកបដោយសុខសុវត្ថិភាព និងបន្តអនុវត្ត ៣កុំ ៣ការពារ រក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន៕សហការី

រូបភាពហ្វេសប៊ុក