
ថៃ្ងនេះកម្ពុជាឆ្លងថ្មីមានចំនួន៥១នាក់ជាសះស្បើយថ្មី៤៨នាក់និងករណីស្លាប់ថ្មី៥នាក់
ថ្ងៃចេញផ្សាយៈ November 17, 2021
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥១នាក់(PCR)ខណៈឣ្នកជាសះស្បើយចំនួន៤៨នាក់ និងករណីស្លាប់៥នាក់(៤នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃពុធទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២១រកឃើញអ្នកឆ្លងថ្មី ៥១នាក់ទៀតជាសះស្បើយ៤៨នាក់និងស្លាប់ថ្មី៥នាក់៖
-ករណីឆ្លងសហគមន៍ ៤៦នាក់
-អ្នកដំណើរពីបរទេស៥នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២១
-អ្នកឆ្លងសរុប= ១១៩,៦៨៧នាក់
-អ្នកជាសះស្បើយ= ១១៦,០៧២នាក់
– អ្នកស្លាប់=២,៨៨១នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥