
លោកBidenនិយាយថាសហរដ្ឋអាមេរិកមិនលើកទឹកចិត្តតៃវ៉ាន់”ឯករាជ្យ”ទេ
លោកBidenបាននិយាយថាសហរដ្ឋអាមេរិកមិនបានផ្លាស់ប្តូរជំហររបស់ខ្លួនលើកោះតៃវ៉ាន់នោះទេ ដោយមិនលើកទឹកចិត្តកោះនេះឱ្យមាន”ឯករាជ្យ”។មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយលោក Xi។ប្រធានាធិបតីអាមេរិកបាននិយាយថា”យើងនឹងមិនផ្លាស់ប្តូរគោលនយោបាយទេ។ យើងមិនលើកទឹកចិត្តឱ្យមានឯករាជ្យភាពទេយើងកំពុងលើកទឹកចិត្តពួកគេឱ្យធ្វើដូចដែលមានចែងនៅក្នុងច្បាប់ទំនាក់ទំនងតៃវ៉ាន់។នោះគឺជាអ្វីដែលយើងកំពុងធ្វើ” ។ក្នុងអំឡុងពេលធ្វើដំណើរអាជីវកម្មនៅ New Hampshire នៅថ្ងៃទី១៦ខែវិច្ឆិកា។ការលើកឡើងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតរវាងមេសេតវិមាននិងប្រធានាធិបតីចិនលោកXi JingPing។ នៅពេលសួរថាតើភាគីទាំង២មានការវិវឌ្ឍអ្វីលើកោះតៃវ៉ាន់លោក Bidenបាននិយាយថាលោកបាន “បញ្ជាក់យ៉ាងច្បាស់” ក្នុងការគាំទ្រដល់ច្បាប់បច្ចុប្បន្នដែលសហរដ្ឋអាមេរិកអនុវត្តចំពោះកោះនេះ។នៅក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់សហរដ្ឋអាមេរិកចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ចិន ។ប៉ុន្តែរក្សាទំនាក់ទំនងវប្បធម៌ពាណិជ្ជកម្ម និងយោធាជាមួយកោះនេះ រួមទាំងការលក់អាវុធផងដែរ។ ទោះជាយ៉ាងណាក៏ដោយវ៉ាស៊ីនតោនគ្រាន់តែជួយកោះនេះឱ្យកសាងសមត្ថភាពការពារខ្លួនប៉ុណ្ណោះ ដោយមិនសន្យាថានឹងផ្តល់ការគាំទ្រផ្នែកការពារដើម្បីកុំឱ្យទីក្រុងប៉េកាំងខឹងសម្បារ។នៅពេលត្រូវបានសួរកាលពីខែតុលាថាតើអាមេរិកនឹងក្រោកឈរការពារតៃវ៉ាន់ប្រឆាំងនឹងចិនដែរឬទេ?។ លោកBidenបានឆ្លើយថា”បាទយើងធ្វើ”។កាលពីដើមខែសីហាប្រធានាធិបតីអាមេរិកក៏បានធ្វើអត្ថាធិប្បាយស្រដៀងគ្នានេះដែរ។ក្នុងករណីទាំង២នេះទីប្រឹក្សាសេតវិមានបានពន្យល់ថា សហរដ្ឋអាមេរិកមិនបានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនលើតៃវ៉ាន់ទេ។បញ្ហាតៃវ៉ាន់គឺជាប្រធានបទដែលមេដឹកនាំអាមេរិក-ចិនពិភាក្សាច្រើនជាងគេក្នុងអំឡុងកិច្ចប្រជុំកំពូលរយៈពេល៣ម៉ោងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ លោក Biden និងលោក Xi ក៏បានលើកឡើងពីចំណុចក្តៅជាច្រើនក្នុងទំនាក់ទំនងទ្វេរភាគី ដូចជាស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ឧបទ្វីបកូរ៉េ អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ ទីផ្សារថាមពលពិភពលោក អាកាសធាតុ ពាណិជ្ជកម្ម ការការពារ និងសន្តិសុខ ជំងឺរាតត្បាត Covid-19៕យោងតាមAFP