ថៃ្ងនេះឆ្លងថ្មី៤៨​នា​ក់ជាសះ​ស្បើយ​ថ្មី៤៥នា​​ក់និងស្លាប់​ថ្មី៤នាក់

កម្ពុជារកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​៤៨នាក់(PCR)ខណៈ​ឣ្នកជាសះស្បើយចំនួន​៤៥នាក់ និងករណីស្លាប់៤នាក់(០២នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៦ ខែវិច្ឆិកា​​​​​​ឆ្នាំ២០២១នេះ។​នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៥ ខែវិច្ឆិកា​​​​​​​ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី៤៨នាក់ទៀតជាសះស្បើយ៤៥នាក់និងស្លាប់ថ្មី​៤នាក់។
-ករណីឆ្លង​សហគមន៍ ៣៧នាក់
-អ្នកដំណើរពីបរទេស១១នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២១
– អ្នកឆ្លងសរុប=១១៩,៦៣៦នាក់
– អ្នកជាសះស្បើយ= ១១៦,០២៤នាក់
– អ្នកស្លាប់= ២,៨៧៦នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥