ករណីឆ្លងថ្មី៥​២នាក់ជា​សះស្បើយថ្មី៥៥នា​ក់ខណៈស្លា​ប់ថ្មី៥នាក់

កម្ពុជារកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​៥២នាក់(PCR)ខណៈ​ឣ្នកជាសះស្បើយចំនួន​៥៥នាក់ និងករណីស្លាប់៥នាក់(៤នាក់មិនបានចាក់វ៉ាក់សាំង)។បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៥ខែវិច្ឆិកា​​​​​​ឆ្នាំ២០២១។នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៤ខែវិច្ឆិកា​​​​​​​ឆ្នាំ​២០២១​រកឃើញ​អ្នកឆ្លងថ្មី ៥២នាក់ទៀតជាសះស្បើយនាក់និងស្លាប់​ថ្មី៥នាក់។
-ករណីឆ្លង​សហគមន៍៤៨នាក់
-អ្នកដំណើរពីបរទេស៤នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២១
-អ្នកឆ្លងសរុប=១១៩,៥៨៨នាក់
-អ្នកជាសះស្បើយ=១១៥,៩៧៩នាក់
-អ្នកស្លាប់=២,៨៧២នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥