បែកធ្លាយលោកអភិបាលស្រុកស្ទោងក្រោយ​ឡើង​កាន់តំ​​ណែងដកមន្រ្តីដោ​យ​​មិ​នមា​នការឆ្លង​​យោបល់ពីក្រុ​មប្រឹក្សា

ថ្មីៗនេះបើតាមប្រភពក៏ដូចជាបណ្តាញព័ត៌មានក្នុងស្រុកបានចុះផ្សាយលោកសាយគឹមឡមដែលទើបតែឡើងកាន់តំណែង​ជា​អភិបាលស្រុកស្ទោងត្រឹមតែរយៈ​ពេល​ប្រមាណជាជាង១ខែប៉ុណ្ណោះ ពេ​លនេះ​កំពុងតែត្រូវរង់ការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនក្រោយពីរូបលោកអន្តោម័តដកមន្រ្តីដែលមានស្នាដៃជាច្រើន​រូបដោយ​ពុំមានកំហុសនិងមិនមានការឆ្លងយោបល់ពីក្រុមប្រឹក្សាស្រុកឡើយ។លោកលឹម ប៊ុ​ហេងប្រធានការិយាល័យភូមិបាលស្រុកស្ទោងបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថាលោកពុំមានកំហុសអ្វីសោះឡើយស្រាប់តែលោក សាយ​ គឹមឡម អភិបាលស្រុកទើបឡើងថ្មី ចោទប្រកាន់ ដោយ​មូលបង្កាច់លោកគ្មានការពិតថាលោកបានអនុញ្ញាត​ឲ្យ​មានការ​សាងសង់​រំលោភចំណីផ្លូវ ហើយ​បានដើរបង្ខំឲ្យមន្រ្តីផ្តិតមេដៃដករូបលោកចេញពីភូមិបាលស្រុក។លោក ប៊ុន​ហេង​បានបញ្ជាក់ប្រាប់ប្រភពដដែលថាចំពោះ​រឿងប្រជាពលរដ្ឋសាងសង់នៅលើចំណីផ្លូវ​គឺជាអំណាចរបស់ អភិបាល​ស្រុក​ស្ទោង ដែល​ជាអ្នកចេញលិខិតឲ្យសាងសង់ ដោយ​​ភូមិ​បាលពុំមានសិទ្ធិទាល់តែសោះ ហើយ​ការសម្រេចរបស់អភិបាលស្រុកមុននោះ គឺយោងទៅតាមការចុះពិនិត្យ ដោយ​មានការព្រមព្រៀងពីគណៈ​កម្មការ​ចម្រុះ​និងសម្របសម្រួលទៅតាមការស្នើរសុំរបស់ប្រជាពលរដ្ឋ ពីការរស់នៅតាំងពីឆ្នាំ១៩៧៩មកម្លេះ​!។ដោយស្ថានភាពផ្ទះឈើ ចាស់ពុកផុយ​ទើបរុះរើសាងសង់លើផ្ទៃដីផ្ទះចាស់តែប៉ុណ្ណោះ។ជាមួយ​គ្នា​នេះផងដែរពួកគាត់ក៏បាន​សំណូមពរ​ឲ្យ​លោកងួន រតនៈអភិបាល​ខេត្ត​កំពង់ធំ​រួមទាំង​ក្រុម​ប្រឹក្សា​ស្រុក​មេត្តាពិចារណាចំពោះការដកហូតតំណែងប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​និងស្នៀនឃុំបន្ទាយស្ទោងដោយសា​ការដកតំណែងនេះបានធ្វើឡើងដោយឯកតោភាគីស្រេចតែអំពើចិត្ត ដោយ​ពុំមាន​ការ​ប្រជុំក្រុមប្រឹក្សាស្រុកឡើយ។ ទង្វើបែបនេះគឺជាការបំពានច្បាប់ទាំងស្រុង។ខណៈ​ដែល​លោក សាយ គឹមឡម គឺជាមនុស្សដែលសម្បូររឿងអាស្រូវដោយ​កន្លងមកប្រភពខ្លះបង្ហើបថាលោក​ក៏​មាន​ជាប់ពាក់ព័ន្ធជាមួយ​ក្រុមឈ្នួញបំផ្លាញ​ព្រៃលិចទឹក​ជាច្រើន​ហិច​តាហើយ​បើតាមដឹងលោកសាយគឹមឡម បានយកដីតំបន់៣ដែលជាតំបន់ហាមឃាត់ក្នុងឃុំម្សាក្រងមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផងដែរ។តែយ៉ាងណាក៏ដោយអង្គភាពយើងបានព្យាយាមទំនាក់ទំនងលោកសាយគឹមឡមពីការចោទប្រកាន់ខាងលើនេះដែរនៅព្រឹកថៃ្ងទី១៤ខែតុលាឆ្នាំ២០២១តែមិនអាចទាក់ទងបាន៕ពុតសាម៉ាត់

អភិបាលស្រុកស្ទោង។រូបភាពសហការី