
រុស្ស៊ីបញ្ជូនS-400ទៅឥណ្ឌា
រុស្ស៊ីបានចាប់ផ្តើមប្រគល់ប្រព័ន្ធខែលការពារដែនអាកាសS-400ដល់ឥណ្ឌា។ បើទោះបីជាប្រទេសឥណ្ឌាប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ។ទីភ្នាក់ងារព័ត៌មាន Interfaxបានដកស្រង់សម្តីលោកDmitry Shugaye ប្រធានទីភ្នាក់ងារសហប្រតិបត្តិការយោធារបស់រុស្ស៊ី ដែលបាននិយាយកាលពីថ្ងៃទី១៤ខែវិច្ឆិកាថា”ប្រទេសរុស្ស៊ីបានចាប់ផ្តើមការដឹកជញ្ជូនជាលើកដំបូង” ។ មន្ត្រីរូបនេះបានបន្ថែមថាប្រព័ន្ធមីស៊ីលការពារដែនអាកាសS-400 ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសឥណ្ឌានៅចុងឆ្នាំនេះ។ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញS-400 “Fire Dragon” ចំនួន៧ប្រទេសរុស្ស៊ីក្នុងតម្លៃជិត៥.៥ពាន់លានដុល្លារនៅក្នុងខែតុលា ២០១៨។ រួមជាមួយប្រទេសចិន តួកគី ឥណ្ឌាគឺជាអតិថិជនដំបូងគេដែលបានទទួល S-400 ពីប្រទេសរុស្ស៊ី។ការទិញទីតាំងកាំជ្រួចរបស់រុស្ស៊ីធ្វើឱ្យឥណ្ឌាប្រឈមនឹងការដាក់ទណ្ឌកម្មពីអាមេរិក។ ក្នុងឆ្នាំ២០១៧សហរដ្ឋអាមេរិកបានអនុម័តច្បាប់ដាក់ទណ្ឌកម្មលើប្រទេសណាដែលទិញអាវុធពីរុស្ស៊ី។ ឥណ្ឌាមានភាពជាដៃគូយុទ្ធសាស្ត្រជាមួយទាំងរុស្ស៊ីនិងអាមេរិក។ប៉ុន្តែក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ឥណ្ឌានឹងមិនមានករណីលើកលែងចំពោះច្បាប់នេះទេ។កាលពីឆ្នាំមុនអាមេរិកក៏បានដាក់ទណ្ឌកម្មលើតួកគីដែលជាសម្ព័ន្ធមិត្តណាតូសម្រាប់ការទិញប្រព័ន្ធ S-400 ពីរុស្ស៊ី។ទណ្ឌកម្មនេះមានគោលដៅលើសកម្មភាពលទ្ធកម្មការពារជាតិតួកគីសំខាន់ៗ។ ទីក្រុងវ៉ាស៊ីនតោនក៏បានដកប្រទេសតួកគីចេញពីកម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ F-35 ផងដែរ។ រុស្ស៊ីនិយាយថាខ្លួនបានផ្តល់ជំនួយដល់ប្រទេសតួកគីក្នុងការអភិវឌ្ឍយន្តហោះចម្បាំងបច្ចុប្បន្នរបស់ខ្លួន ។ប៉ុន្តែរហូតមកដល់ពេលនេះភាគីទាំង២មិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ៕យោងតាម Reuters