ប្រមុខ​រដ្ឋាភិបាល​ចេញបទ​បញ្ជាស​ម្រេចបញ្ឈប់​ការធ្វើច​ត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំងកា​រ​ពារកូវីដ-១៩រួចដែ​​ល​បានចូល​មកប្រទេស​កម្ពុជា

ក្នុងសារសំឡេងពិសេសនៅរសៀសថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១នេះប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាសម្រេចបញ្ឈប់ការធ្វើចត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចដែលបានចូលមក ប្រទេសកម្ពុជាដោយគ្រាន់តែធ្វើសំណាកតេស្តរហ័សតែប៉ុណ្ណោះ។សម្តេចហ៊ុនសែនបានលើកឡើងថាចាប់ពីថ្ងៃច័ន្ទទី១៥ខែវិច្ឆិកាឆ្នាំ២០២១តទៅកម្ពុជានឹងបញ្ឈប់ការធ្វើចត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំងរួច ទាំងខ្មែរនិងបរទេសដែលបានចូលមកប្រទេសកម្ពុជាដោយគ្រាន់តែឱ្យមន្ដ្រីសុខាភិបាលយកសំណាកធ្វើតេស្តរហ័សតែប៉ុណ្ណោះ។បន្ទាប់ពីទទួលលទ្ធផលសំណាកបញ្ជាក់ថាអវិជ្ជមានពីជំងឺកូវីដ-១៩ អ្នកទាំងនោះ មានសិទ្ធិដើរហើរដោយសេរីនៅទូទាំងប្រទេសកម្ពុជា។សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩នៅពេលដែលចូលប្រទេសកម្ពុជាគឺតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនិងត្រូវមាន ការធ្វើតេស្តសំណាកដោយម៉ាស៊ីន PCR ដដែល។សម្ដេចបញ្ជាក់ថា«ចាប់ពីថ្ងៃ១៥វិច្ឆិកា ទៅគឺតម្រូវឱ្យអនុវត្តន៍វិធានការថ្មីនេះទាំងផ្លូវគោកផ្លូវទឹកនិងផ្លូវអាកាស។ សម្រាប់អ្នកចាក់វ៉ាក់ សាំង២ដូសរួចហើយយើងនឹងយកសំណាកដោយតេស្ករហ័សក្នុងករណីដែលមិនឃើញថាមាន វិជ្ជមានកូវីដ-១៩ទេគឺអនុញ្ញាតឱ្យធ្វើដំណើរទូទាំងព្រះរាជាណាចក្រកម្ពុជា»។សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច ហើយធ្វើ តេស្តឃើញអវិជ្ជមានពីជំងឺកូវីដ-១៩នឹងកំពុងជាប់ ធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងសណ្ឋាគារនានានៅទូទាំងប្រទេសក្នុងពេលបច្ចុប្បន្ន។សម្តេចហ៊ុនសែនក៏សម្រេចឱ្យចាកចេញពីទីតាំងចត្តាឡីស័កដែរនៅថ្ងៃ១៥វិច្ឆិកានេះ ដោយថាជាការពន្លឿននូវការ បើកប្រទេស និងសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការត្រឡប់មកកម្ពុជាវិញ។សម្តេចបន្ថែមថា៖«ខ្ញុំដឹងថាបងប្អូនរបស់ យើងមួយចំនួនចង់ចេញទៅក្រៅប្រទេស។ប៉ុន្តែព្រួយបារម្ភពីការវិលត្រឡប់មកក្នុងប្រទេសរបស់ យើងវិញដោយចាំបាច់ក្នុងការធ្វើចត្តាឡីស័ក។ បងប្អូនយើងនៅក្រៅប្រទេសក៏ចង់មកលេងនៅ ក្នុងស្រុកវិញក៏ប៉ុន្តែព្រួយបារម្ភពីការធ្វើចត្តាឡីស័ក។ ឥឡូវនេះបងប្អូនទាំងអស់ពុំមាន ការចាំបាច់ និងមានការបារម្ភទៀតទេ។ មុនចេញពីប្រទេសក្រៅមកត្រូវធ្វើតេស្តមានវិញាបន ប័ត្របញ្ជាក់ក្នុងពេល៧២ម៉ោងមកដល់ ព្រះរាជាណាចក្រកម្ពុជាត្រូវធ្វើតេស្តរហ័សដែល ត្រូវចំណាយពេលតែ១៥ ទៅ២០នាទីតែប៉ុណ្ណោះ បន្ទាប់ពីពិនិត្យឃើញថាគ្មានវិជ្ជមានទេនោះគឺនឹង អាចធ្វើដំណើរនៅក្របខណ្ឌទូទាំងប្រទេសបាន ដោយពុំមានការរាំងស្ទះណាមួយនោះទេ» ។
កម្ពុជាបានសម្រេចជោគជ័យ១០០ភាគរយក្នុងការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២១ក្រោយមួយថ្ងៃពោលគឺនៅថ្ងៃទី១ខែវិច្ឆិកាសម្ដេចតេជោហ៊ុនសែនក្នុងឱកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុ៦ឆ្នាំឡើងនិងបើកយុទ្ធនាការចាក់វ៉ាក់ដល់កុមារដែលមានអាយុ៥ឆ្នាំបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យដើម្បីស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ៕សហការី