រាយការ​ណ៍ជូន​៖សង្វៀនបញ្ជាល់មាន់នៅច្រកដូង៧ដើមនិងក្នុងចម្ការកៅស៊ូភូមិអន្ល​ង់ជ្រៃបើកដំ​​ណើរឡើងវិញផ្គើននឹ​ង​ចំណា​ត់ការរដ្ឋា​ភិបាល

គេរាយការណ៍មកថាសង្វៀនបញ្ជាល់មាន់២កន្លែងមួយស្ថិតនៅច្រកដូង៧ដើមស្ថិតនៅភូមិដាឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំនិងមួយកន្លែងទៀតក្នុងចម្ការកៅស៊ូនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំបានបើកលេងយ៉ាងរលូនបន្ទាប់ពីសែនព្រេនសំណែនរួចរាល់។សង្វៀនបញ្ជាល់មាន់នេះមានខ្សែខ្នងបង្អែកគ្រាក់ៗចាំជួយអន្តរាគមន៍ទើបបានជាម្ចាស់ទីតាំងបនល្បែងហ៊ានបើកដៃអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ស៊ីសងដាក់លុយមានដូចជា៖“មាន់ជល់ខ្នាយដែក,អាប៉ោង, យូគី និងល្បែងស៊ីសងជាច្រើនប្រភេទទៀត”ទន្ទឹមនឹងនោះក៏មានការភ្នាល់ដាក់លុយក្នុង១គូរៗសម្រាប់មាន់ជល់ខ្នាយដែករាប់លានរៀលនិងរាប់ពាន់ដុល្លារទៀតផង!។បនល្បែងដ៏ធំទាំង២ខាងលើនេះមានខ្មែរយើងចូលលេងយ៉ាងអនាធិបតេយ្យ ភ្លូកទឹកភ្លូកដី ជារៀងរាល់ថ្ងៃ ផងដែរ។ ធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនោះផ្ទាល់ កំពុងនាំគ្នាមានចម្ងល់យ៉ាងខ្លាំងទៅលើលោក ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំលោកម៉ុនមាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំស្នងការនគរបាលខេត្តត្បូងឃ្មុំម្ដេចបានជាមិនបង្ក្រាប។ប្រជាពលរដ្ឋសូមអំពាវនាវ ដល់ប្រមុខថ្នាក់នាំសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ធមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលមេត្ដាបញ្ជាថ្នាក់ក្រោមឲ្យមានចំណាត់ការបង្ក្រាបល្បែងស៊ីសងនៅលើទឹកដីខេត្តត្បូងឃ្មុំនេះផងដើម្បីភូមិ ឃុំមានសុវត្តិភាព និងភាពកក់ក្តៅប្រជាពលរដ្ធនៅក្នុងមូលដ្ឋាន។គួររលឹកដែរថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការរៀបអាពាហ៍ពិពាហ៍និងពិធីនានាខាងសាសនា មិនកំណត់ចំនួនមនុស្សទេ តែកំណត់អំពីទីតាំងធំ ឬតូច ដើម្បីកំណត់ចំនួនមនុស្សជាមួយនឹងវិធានការដែលក្រសួងសុខាភិបាលដាក់ចេញ។ដូច្នេះបងប្អូនអាចអញ្ជើញភ្ញៀវច្រើនឬតិច ទៅតាមទំហំនៃទីកន្លែង បូកជាមួយនឹងវិធានការសុខាភិបាលដែលត្រូវប្រកាន់យក។
ក្នុងសារជាសំឡេងជូនជនរួមជាតិ ទាំងពុទ្ធសាសនិក ទាំងសាសនិកឥស្លាម ក៏ដូចជាគ្រឹះបរិស័ទ នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងថា កាលពីប៉ុន្មានថ្ងៃមុននោះ ខ្ញុំបានប្រកាសថាឱ្យរៀបចំអាពាហ៍ពិពាហ៍ ដោយកំណត់មនុស្សយ៉ាងច្រើន ២០០នាក់ ដោយមិនគិតអ្នកផ្ដល់សេវា។ ប៉ុន្តែក្រោយពីការពិនិត្យការធ្វើបែបនេះ គឺមិនសមស្របនោះទេ គឺយើងយកស្តង់ដារនៃការអនុវត្តតាមវិធានសុខាភិបាល។ សម្តេចតេជោបានលើកជាឧទាហណ៍ ថា គម្លាតដែលត្រូវដាក់មួយតុចំនួន៧នាក់ប្រសិនបើមានទីតាំងធំអ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបានគេអាចអញ្ជើញភ្ញៀវចំនួន៥០០នាក់៧០០នាក់ឬ១០០០នាក់ប៉ុន្តែត្រូវតែធានាចាំបាច់នូវការរក្សានូវគម្លាតសុវត្ថិភាពទៅតាមតុដែលត្រូវបានរៀបចំ។ ទីកន្លែងធ្វើពិធីនេះទៀតសោត គ្នាតិចឬគ្នាច្រើន ក៏អាស្រ័យទៅលើការរក្សាគម្លាត ដែលអាចធ្វើទៅបានទៅតាមវិធានការនៃសុខាភិបាល។ សម្ដេចតេជោលើកឡើងថា ព្រោះបើយើងកំណត់ ២០០នាក់ស្មើៗគ្នា គឺមិនស្របទៅនឹងទីកន្លែង គឺអាចពិបាកទៅនឹងអនុវត្តន៍។ សម្ដេចតេជោគូសបញ្ជាក់ថា «ដូច្នេះ ខ្ញុំសូមផ្ដល់ជូនបងប្អូនជនរួមជាតិ គឺសម្រេចចិត្តទៅតាមទីកន្លែងដែលមាន នោះគឺទាក់ទិនជាមួយនឹងការរៀបចំអាពាហ៍ពិពាហ៍ ហើយដែលត្រូវអញ្ជើញមនុស្សតិច ឬមនុស្សច្រើន គឺអាស្រ័យទៅលើទំហំនៃទីកន្លែង ហើយក៏ត្រូវពិនិត្យឱ្យបានច្បាស់ចំពោះចំនួនអ្នកដែលចូលរួមពិធីអាពាហ៍ពិពាហ៍ អញ្ជើញតែមនុស្សណាដែលបានចាក់វ៉ាក់សាំងបាន២ដូស។ ក្នុងករណីអ្នកដែលមិនបានចាក់វ៉ាក់សាំង ដោយសារការហាមឃាត់របស់គ្រូពេទ្យគឺមិនជាបញ្ហានោះទេ។ ក៏ប៉ុន្តែអ្នកដែលគេចវេសពីការចាក់វ៉ាក់សាំង មិនគួរគប្បីត្រូវបានលើកទឹកចិត្តឱ្យមានការអញ្ជើញចូលរួមនៅក្នុងអាពាហ៍ពិពាហ៍នេះទេដែលវាអាចទៅជាភ្នាក់ងារចម្លងនៅក្នុងពិធីរៀបចំអាពាហ៍ពិពាហ៍ ដែលត្រូវរៀបការ»។ សម្ដេចតេជោថ្លែងទៀតថា ដូច្នេះបងប្អូនជនរួមជាតិ មានលទ្ធភាព ដើម្បីអញ្ជើញភ្ញៀវមិនមែនត្រឹម២០០នាក់ទៀតទេ គឺមានលទ្ធភាពរាប់រយ ច្រើនរយ រហូតដល់រាប់ពាន់នាក់ ទៅតាមទីតាំងដែលសមស្រប តាមការកំណត់របស់ក្រសួងសុខាភិបាល។ ឧទាហណ៍ ក្រសួងសុខាភិបាលកំណត់ឱ្យចំនួន៧នាក់ក្នុងមួយតុ បើនៅកន្លែងនោះអាចដាក់បាន១០០តុ គេអាចដាក់បានដល់ទៅ៧០០នាក់តែម្ដង ហើយគឺមិនគិតទៅដល់អ្នកភ្លេង អ្នកបម្រើ និងអ្នកផ្ដល់សេវាដទៃទៀត។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា« នេះជាការបើកទូលាយបន្ថែមទៀត សម្រាប់ការបើកប្រទេសឡើងវិញ ហើយក៏ដូចជាការរៀបចំនៅពិធីឱ្យបានសមរម្យ ក្នុងពេលដែលយើងបានចាក់វ៉ាក់សាំងគ្រប់គ្រាន់»។ចំណុចនេះ ដែលអាចដោះស្រាយបាននូវកង្វល់របស់បងប្អូន ដែលថាហៅភ្ញៀវមិនគ្រប់ ហើយបន្ថែមលើនោះដាក់បន្ទុកទៅលើការលំបាករបស់បងប្អូន។ ដូច្នេះគឺអាស្រ័យ ទៅតាមលទ្ធភាព និងទីកន្លែងរបស់បងប្អូនតែប៉ុណ្ណោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ទៀតថា សម្រាប់ខាងវិស័យសាសនាវិញ ក៏យើងមិនកំណត់នូវចំនួនមនុស្សដែលចូលរួមនោះទេ ហើយកិច្ចការងារនេះ ក្រសួងសុខាភិបាលត្រូវធ្វើការជាមួយក្រសួងធម្មការ និងសាសនា ដោយកំណត់យកការរក្សាគម្លាតធ្វើជាមូលដ្ឋាន ដែលការកំណត់មនុស្សគឺមិនត្រូវទេ បើសិនជាយើងថាកំណត់មនុស្ស២០០នាក់ ក្នុងមួយកម្មវិធី។ ដូច្នេះត្រូវយកស្តង់ដាររក្សាគម្លាត មួយម៉ែត្រកន្លះ។ ដូច្នេះសូមឱ្យបងប្អូនទាំងពុទ្ធសាសនិក ទាំងសាសនិកឥស្លាម ក៏ដូចជាគ្រឹះបរិស័ទ និងសាសនាដទៃទៀតអនុវត្តយកគោលការណ៍ ផ្ដើមចេញពីវិធានការសុខាភិបាល រក្សាគម្លាតមួយម៉ែត្រកន្លះ ធ្វើជាមូលដ្ឋាននៃការជួបជុំ គឺយើងមិនបានកំណត់ចំនួនមនុស្សនោះទេ ទីកន្លែងធំអាចមានភ្ញៀវច្រើន ទីកន្លែងតូចអាចមានភ្ញៀវតិច។ ដូច្នេះបងប្អូនដោះស្រាយបញ្ហានេះដោយភាពម្ចាស់ការ។ ក្នុងពេលជាមួយគ្នា ក៏ត្រូវពិនិត្យអំពីអ្នកដែលចូលរួមដែលបានទទួលវ៉ាក់សាំង ឬមិនបានទទួលវ៉ាក់សាំង ហើយត្រូវមានម៉ាស មានអាល់កុល រក្សាគម្លាតសុវត្ថិភាពជាការចាំបាច់។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏នូវតែអំពាវនាវឱ្យរក្សានូវគម្លាត បន្ថែមទៅដោយការទទួលបានវ៉ាក់សាំង បូកបន្ថែមទៅដោយវិធានការសុខាភិបាលដែលត្រូវប្រកាន់យក ដូចជា នៅពេលដែលចូលទៅដល់កន្លែងពិធី ទាំងពិធីតាមប្រពៃណី និងតាមពិធីដែលត្រូវរៀបចំអាពាហ៍ពិពាហ៍ នៅទីកន្លែងដែលគេហៅថា«ស៊ីការ» ការប្រើអាល់កុលលាងដៃ ការពិនិត្យកំដៅ នៅតែចាំបាច់សម្រាប់ឱ្យបងប្អូនមានសុវត្ថិភាព នៅក្នុងពេលរៀបអាពាហ៍ពិពាហ៍សម្រាប់គូរស្រកថ្មី៕ជាគន្ធា

រូបសហការី

រូបចាស់សកម្មភាពថ្មី