
ឆ្លងថ្មី៦០សះស្បើយថ្មីមានចំនួន៦៥និងស្លាប់ថ្មី៥នាក់
ថ្ងៃចេញផ្សាយៈ November 13, 2021
ថៃ្ងនេះកម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន៦០នាក់(PCR)ខណៈឣ្នកជាសះស្បើយចំនួន ៦៥នាក់និងករណីស្លាប់៥នាក់(០៣នាក់មិនបានចាក់វ៉ាក់សាំង)។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃសៅរ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២១។នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៦០នាក់ទៀតជាសះស្បើយ៦៥នាក់និងស្លាប់ថ្មី៥នាក់។
-ករណីឆ្លងសហគមន៍ ៥៣នាក់
-អ្នកដំណើរពីបរទេស ០៧នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១
-អ្នកឆ្លងសរុប= ១១៩,៤៨១នាក់
-អ្នកជាសះស្បើយ=១១៥,៨៦២នាក់
-អ្នកស្លាប់= ២,៨៦១នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥